ព័ត៌មានជាតិ

អាសូរណាស់!ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកកោះញែក…

មណ្ឌលគិរី:នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២១ និង១២នាទី លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង។
១.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនឹងកន្លែងកើតហេតុ។
+រថយន្តម៉ាក វេអង ពណ៍ស ស្លាកលេខ ព្រះសីហនុ 3A-0826 សណ្ដោងរម៉កស្លាកលេខ ភ្នំពេញ4A-2924 ទិសដៅពីជើងទៅត្បូង ។
២.អ្នកបើកបរម៉ូតូឈ្មោះ កុប សំ ភេទប្រុស អាយុ 21 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកោះញែក) ។
+បើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ ស្លាកលេខគ្មាន លេខម៉ាស៊ីន5743974 គ្មានមួក គ្មានកញ្ចក់ ទិសដៅពីត្បូងទៅជើង។
មូលហេតុ មកពីអ្នកបើកបររថយន្ត វេរអង បត់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យម៉ូតូជិះផ្លូវត្រង់ទៅបុកចំកន្ទុយរម៉កពីក្រោយទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។
បញ្ជាក់សាកសពត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ធ្វើកំណត់ហេតុប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
រីឯមធ្យោបាយ ត្រូវបានដករហូតយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក។

មតិយោបល់