ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញា​គប់កញ្ចក់​រថយន្ត​ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ… ​

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា យោង​បណ្តឹងរបស់ឈ្មោះ បាន ភេទប្រុស អាយុ​៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែក​ព្នៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្រែ ថាមានជនមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុចលើផ្លូវបេតុ ស្ថិតនៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

ក្រោយទទួល​បណ្ដឹងលោកវរសេនីយ៍ទោ​ ជុន​ សូឃួន​ អ​ធិការ​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ ដឹកនាំ​កម្លាំង​​ធ្វើ​កា​រ​ស្រាវជ្រាវ​ និងស្នេីសុំ​យោបល់​ពីលោក​ឧត្តមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ ដេីម្បី​សហ​កា​រជា​មួ​យជំនាញ​ ធ្វើ​ការ​ស្រាវជ្រាវ​និងកំណត់បានមុខស​ញ្ញាជាជ​នសង្ស័យបានគប់រថយន្ត​ ចំនួន០២នាក់​ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់មាន
១/ឈ្មោះ គិត សាវុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ (ម្ចាស់ម៉ូតូ និងជាអ្នកបើកម៉ូតូ)​ ២/ឈ្មោះ វុិន សុភ័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ(អ្នកជិះពីក្រោយ)​

ជនសង្ស័យទាំងពីរនាក់បានឆ្លើយថានៅយប់ថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង២០នាទី ខ្លួនបានជិះម៉ូតូម៉ាកCBR ពណ៌ក្រហម (គ្មានផ្លាកលេខ) នៅចំណុច​លើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែនិងបា​នយកដុំឥដ្ឋចោលទៅលេីរថយន្ដមួយគ្រឿងមិនចាំម៉ាករួច​ជិះម៉ូតូ​គេចខ្លួន​តែម្ដង។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

មតិយោបល់