កំពង់ឆ្នាំងៈ នៅថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីឆក់ខ្សែភ្លើងចំណុចភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ លី សាឡាត ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើ បានរាយខ្សែភ្លើងដោតម៉ូទ័របាញ់ទឹកលាងឡានរបស់ខ្លួននៅផ្ទះ ក៏ត្រូវខ្សែភ្លើងឆក់ បណ្តាលអោយរងរបួសធ្ងន់ ដោយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំភ្លាមៗផងដែរ ៕
មតិយោបល់