នៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះដែរ បានចែកចាយរូបភាពមួយសន្លឹក ថា តូតាត្រូវបានគេបាញ់ធ្លាយខ្នង ។
ក្នុងរូបភាពនេះ គេឃើញនាយក្រូច ឱបត្រកងនាងតូតា ជាមួយនឹងខ្នងបៀមគ្រាប់កាំភ្លើងហូរឈាម ។
ទាក់ទិននឹងរឿងនេះដែរ ត្រូវបានសមាជិកផលិតកុនម្នាក់សុំមិនបញ្ចេញឈ្មោះ ធ្វើការអះអាថា រឿងរូបភាព តូតា ត្រូវបានគេបាញ់ធ្លាយខ្នង នោះវាគ្រាន់តែជាឈុតសម្តែងក្នុងរឿង ” កំណប់ឪខ្ញុំ” តែប៉ុណ្ណោះ វាមិនមានហេតុភេទអី ត្រូវកើតឡើងចំពោះ តូតា ឡើយ សូមប្រិយមិត្ត កុំច្រឡំ ។
បញ្ជាក់ផងដែរថា រឿង ” កំណប់ឪខ្ញុំ” វណ្ណកម្មល្បី របស់ផលិតកម្ម Rock Production ដែលត្រៀមវាយលុករោងកុននៅពេលខាងមុខដ៏ខ្លីនេះ ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់