បាត់ដំបង:កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង់ បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក និងសម្រួល ឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីបានចំនួន ០៨នាក់ និងដកហូតបាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KET AMINE)ចំនួន ០២ថង់ទម្ងន់ ២,៩០ក្រាម (ទាំងសំបក)
-ដបទឹកចាក់ថ្នាំញៀនចូលចំនួន កន្លះដប ។
ជនសង័្សយនិង វត្ថុតាំង បច្ចុប្បន្នបានដឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីធ្វេីការសាកសួររួច៕
មតិយោបល់