ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងរថយន្តយីឌុបដឹកដីធុនធំ បុកជាមួយនឹងរថយន្តកុងតឺន័រ បើកឆ្លងផ្លូវ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង ០០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3640 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះបើកបរមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបំណងត្រឡប់ក្រោយ ស្របពេលនោះ ក៏មានរថយន្តយីឌុបដឹកដីធុនធំ មកស្របទិសពីក្រោយជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពេញទំហឹង បណ្តាយឲ្យរងការខូចខាតទាំងសងខាង សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកដាក់អែបចញ្ចើមផ្លូវ ដើម្បីឲ្យភាគីទាំងសងខាង ដោះស្រាយគ្នា ៕
មតិយោបល់