ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញា​បបាញ់កញ្ចក់រថយន្ដដោយចំពាមកៅស៊ូ នៅស្រុកសាមគ្គីមុនីជ័យ​…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា នៅថ្ងៃស្រុក១២ រោច ខែ អស្សុជ ថោះបញ្ចសក័ ព .ស ២៥​៦៧ ត្រូវនិងថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៣ វេលាម៉ោ​ង​២០.​៣០នាទីនៅចំណុចភូមិទឹកឬស្សុី ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីបាញ់កញ្ចក់​រថយន្ត​ បង្ក​ដោយឈ្មោះ យ៉ុង លីថង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅ​ភូមិឃុំកើតហេតុខាងលើ។

អំពីសកម្មភាព​ ៖​ ជនសង្ស័យ​បានយកចំពាមកៅស៊ូបាញ់គ្រាប់ថ្ម​ បានបាញ់ឡេីងលេីបណ្ដាលអោយខ្ទៀតត្រូវចំក​ញ្ចក់​រថយន្ត​មួយគ្រឿង​ ជាកម្មសិទ្ធិ​ឈ្មោះ​ យ៉ាវ មុំ ភេទ​ស្រី អាយុ ៤១ឆ្នាំ បណ្តាលអោយបែកប្រេះស្រាំកញ្ចក់រថ​យន្តផ្នែកខាងមុខ ខណៈរថយន្តទុកនៅដីឡូផ្ទះរបស់ខ្លួន ។

ក្រោយកេីតហេតុ​និងទទួលបានបណ្ដឹងជំនាញស្រុកបានសហការជាមួយប៉ុស្តិ៍នគរបាល​ រដ្ឋបាល​មានជ័យ ហៅជន​សង្ស័យ​មកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដេី​ម្បីសាកសួរ​ តាមឆ្លើយសារភាពរបស់ជនសង្ស័យខាងបានសារភាពថា រូបគេពិតជាបានបាញ់កញ្ចក់រថយន្តឈ្មោះ យ៉ា​​វ ម៉ុម ពិតប្រាកដមែន ​ មូលហេតុ​បាញ់លេង​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានបំពេ​ញនីតិវិធី​ ដេីម្បី​ចំណាត់ការ​បន្ដ​៕

មតិយោបល់