កណ្តាលៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានការប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតនៅចំណុចទន្លេមេគង្គក្រោម កាលពីវេលាម៉ោងជិត៣ រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
សាកសពជនរងគ្រោះខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណទេ មានវ័យប្រហែល ៣០ឆ្នាំ ស្លៀកខោខូវប៊យជើងខ្លី និងពាក់អាវយឺតដៃខ្លី ពណ៌ខៀវ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់