ព័ត៌មានជាតិ

ករណីយុវជន០២នាក់រងគ្រោះព្រោះកា-ប់ច្រឡំនៅស្រុកមោងឫស្សីត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២ ០ ២៣ វេលាម៉ោង២ ៣ និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុម ទី០៧ ភូមិពោធិ៏២ ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ ដំបង មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើង បង្កដោយជនសង័្សយមួយក្រុម (មិនស្គាល់អត្តសញ្ណញា)មានគ្នាពី០៦នាក់ ទៅ០៧នាក់ ជិះ ម៉ូតូ០៤គ្រឿង (មិនចាំម៉ាក) ប្រដាប់ដោយដា-វ និងកាំ-បិ-ត បានធ្វើស កម្មភាពកា-ប់ទៅលើជនរងគ្រោះចំនួន០២នាក់៖
១-ឈ្មោះ ម៉ាប់ ស៊ីមិន ភេទប្រុស អាយុ—ឆ្នាំ (របួសត្រង់ស្មាខាងឆ្វេង០១កន្លែង និងក្រោមស្លាបប្រចៀវខាងឆ្វេង០១កន្លែង(របួសមធ្យម)។
២-ឈ្មោះ វ៉ាន់ សុដារិទ្ធិសី ភេទប្រុ ស អាយុ១៩ឆ្នាំរបួសខ្នងពី ក្រោយ ០២កន្លែង(របួសស្រាល) ជន រង គ្រោះទាំង០២នាក់រស់នៅភូមិស្ដីស្ទឹង ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ជនរងគ្រោះត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ​ ហេីយបានរាយការណ៍ពីករណីនេះមកសមត្ថកិច្ចន គរបាលស្រុកមោងឫស្សី នៅល្ងាចថ្ងៃទី១៣ ខែវិ ច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥និង​២០នាទី ។

ក្រោយពីទទួលបានពាក្យបណ្ដឹង និងអនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង ការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​បានដឹកនាំផ្នែកជំនាញយុត្តិធម៌រួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគបាលស្រុក ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិ កា ឆ្នាំ២០២៣ វេលាម៉ោង​១២និង៤០នាទីសមត្ថកិច្ចបានកំណត់មុខសញ្ញាបាននិងធ្វើការឃា​ត់ខ្លួនជនសង្ស័យបានចំនួន​០៥នាក់ ក្នុងចំណាម០៧នាក់ ក្នុងនោះរួមមាន៖
១-ឈ្មោះ ឆូន ខេន ហៅបឺត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​។
២-ឈ្មោះ ហង្ស ផាន់ណា ភេទប្រុ​ស អាយុ២០ឆ្នាំរស់នៅភូមិរកាឈ្មោ​ល ឃុំគារ ស្រុកមោងឫស្សី​ខេត្តបាត់ដំ​បង​។
៣-ឈ្មោះ អឿត សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
៤-ឈ្មោះ ទូច ទូ ហៅឡាំងគោ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
៥-ឈ្មោះ អែង ចាន់ ហៅងៀម ភេទប្រុស អាយុ ២១ឆ្នាំរស់នៅ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ជនសង្ស័យទាំង០៥នាក់ ឃាត់ខ្លួនបាននៅលំដ្ឋានរបស់ជនសង្ស័យ) រីឯជនសង្ស័យចំនួន០២នាក់ទៀតបានគេចខ្លួនបាត់។
-*វត្ថុតាងដកហូតបានមាន៖
-ដាវចំនួន០២ដើម
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ស ផ្លាកលេខបាត់ដំបង 1AF-8992 ។

ជនសង្ស័យបានសារភាពថាពួកខ្លួន ពិតជាបាន កា-ប់ជនរងគ្រោះទាំង០២នាក់ខាងលើប្រាកដមែនចំពោះមូលហេតុដែលនាំដល់ការធ្វេីសកម្មភាពបែបនេះលោកវរសេនីយ៍ឯក​ ស​ គឹឡុង​ បានបញ្ជាក់ថា​ដេីមឡេីយក្រុមជនសង័្សយខាងលេីមា​ន​ទំនាស់ជាមួយក្រុមក្មេងមួយក្រុមផ្សេងនៅក្នុងពិធីបុណ្យកឋិន​ទានចាក់ធុងបាស់រាំនៅក្នុងវត្តមួយ​តែដោយសារមាន​សមត្ថកិច្ចនគរបាលនិងប្រជាការពារនៅទីនោះ​ អន្តរាគមន៍ទំនាស់នៅទីនោះបានបញ្ចាប់ទៅ។

ក្រុមបង្កហេតុ​ បានចេញទៅខាងក្រៅវត្ត​ ជិះម៉ូតូស្វែងរកក្រុមម្ខាងទៀត​ដេីម្បីបញ្ចប់កំហឹង​ តតែចៃដន្យមិនបានជួបក្រុមទំនាស់ជាមួ​យខ្លួនក៏ទៅជួបក្រុមក្មេងផ្សេងដែ​លអត់ដឹងរឿងអ្វីផង​ ក៏ពួកគេធ្វេីសកម្មភា​ពបែបនេះតែម្តង​ លុះធ្វេីសកម្មភាព​បណ្តាលឱ្យមានរបួសស្នាមហេីយ​ទេីបដឹងថា​ ជាការកា-ប់ច្រឡំមនុស្ស។

ពេលនេះនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់៕

មតិយោបល់