សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនេីងមួយក្រុមក្នុងពេលពួកគេកំពុងស្វែងរកគូរប្រយុទ្ធ មួយក្រុមទៀត…
បាត់ដំបង:កាលពីយប់ថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២៣និង២០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល បានដឹកនាំកម្លាំងក្នុងអង្គភាពឃាត់ខ្លួនក្រុមក្មេងទំនេីងមួយក្រុមក្នុងករណីផលិត ឬធ្វើចរាចរណ៍អា-វុ-ធសម្រាប់ប្រ-ហា-រផ្សេងទៀត (មានដា-វ និងកាំ-បិ-ត-ខ្វែ-វ) ស្ថិតនៅចំណុចក្បែរវត្តបវេល ភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ០៥គ្រឿង កា-ន់អា-វុ-ធ- ០៥ដើម បានជិះម៉ូតូក្នុងគោលបំណងទៅរកកា-ប់ក្រុមក្មេងមួយក្រុមទៀតនៅឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងប៉ុន្តែពេលកំពុងធ្វេីដំណេីរក៏ត្រូវបានសមត្ថកិច្ចល្បាតពេលយប់ធ្វើការឃាត់បានចំនួន០៦នាក់គឺ៖
១-ឈ្មោះ ញ៉ី បញ្ញាត្ត ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ)
២-ឈ្មោះ ផាត សុភី ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិកណ្តាល ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (អ្នកកាន់ដាវ០១ដើមនិងកាំបិត០១ដើម)
៣-ឈ្មោះ ជាប់ សុចិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ)
៤-ឈ្មោះ រ៉ៃ សារ័ត្ន ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(អ្នកកាន់កាំ-បិ-ត-ខ្វែ-វ)
៥-ឈ្មោះ សុង ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបួរ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ ដំបង។
៦-ឈ្មោះ រ៉ូ បូរី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (អ្នកកាន់កាំបិត ប៉ុន្តែបោះចោលតាមផ្លូវ) ឯមួយចំនួនទៀតរត់គេខខ្លួនបាត់នៅពេលនោះ។
-*វត្ថុតាងដកហូតរួមមាន៖
១-កាំ-បិ-ត-ខ្វែ-វដងឈើចំនួន០១ដើម
២-កាំ-បិ-តកញ្ចែតចំនួន០១ដើម
៣-ដា-វសាម៉ូរ៉ៃចំនួន០១ដើម
៤-មធ្យោបាយម៉ូតូ០២គ្រឿង។
ពេលនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
មតិយោបល់