បាត់ដំបង:នៅថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទីនៅចំ ណុចក្រុមទី០៩ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី អំពើហិ-ង្សា-ក្នុងគ្រួសារ(ហិ-ង្សាដោយចេតនាមានអា-វុ-ធ) មួយកេីតឡេីងបង្កដោយឈ្មោះ ផុន សុភ័ណ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិ កកោះ ឃុំអូរតាគី ស្រុកថ្មគោល បានយកញញួរវា-យទៅលើបងប្រុសបង្កើតឈ្មោះ ផុន ឆែមភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឱ្យរងរបួសត្រង់ក្បាល(រងរបួសធ្ង្ងន់)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ភ្លាមៗដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការឃាត់ខ្លួនជនសង័្សយបង្កហេតុខាងលេីនាំមកកាន់អធិការដ្ឋាននរបាលស្រុកដោយដកហូតបានញញួរផ្លែដែកដងឈើចំនួន០១ជាវត្ថុតាង។
ចំពោះមូលហេតុដែលនាំឱ្យជនសង្ស័យធ្វេីសកម្មភាពបែបនេះគឺជនសង័្សយនេះតាមរករឿងម្តាយបង្កេីត ពេលឃេីញដូច្នេះជនរងគ្រោះជាបងចូលមកជួយ ក៏ត្រូវបានជនសង្ស័យយកញញួរវា-យលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ហេីយ៕
មតិយោបល់