ព័ត៌មានជាតិ

ស៊យអីយ៉ាងនេះ! ជិះរថយន្តបុកចូលផ្ទះគេហើយ រថយន្តក៏ខូច សងទាំងសំណង់ជិត ២,០០០ដុល្លារ

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង ១៥នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងA បុរីពិភពថ្មី១ ចំណុចផ្ទះលេខ៩៨ ក្នុងសង្កាត់/ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍
រវាងរថយន្ត បុករះម៉ូតូបីគ្រឿង និងទ្វារផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរបួសស្រាលស្ត្រីម្នាក់។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-0862 ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបួងចង្កូតត្រលប់ក្រោយ មិនប្រយ័ត្នក៏ជ្រុលទៅបុករះម៉ូតូបីគ្រឿង ប៉ើងចូលក្នុងផ្ទះពលរដ្ឋ ហើយបន្តបុកផ្ទប់ទ្វារផ្ទះ បាក់អស់មួយចំហៀង ទើបរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ពិនិត្យឃើញមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយខាងរថយន្តបង្ក បានសងសំណងទៅលើស្ត្រីរងគ្រោះ ចំនួន១៥០ដុល្លារ និងទ្វារផ្ទះ រួមទាំងម៉ូតូពីរគ្រឿងទៀតចំនួន១៨០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងតែម្ដង៕

មតិយោបល់