បាត់ដំបង:នៅថ្ងៃទី២០ខែ វិច្ឆិកាឆ្នាំ២០២៣វេលាម៉ោង០៨និង៣០នាទីអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌលោក វរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ ស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យឈ្មោះ គា គឹមលាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរក្នុងករណីហិង្សាកា-ប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
មូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៩ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៩និង៣០នាទីសមត្ថកិច្ចបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ហូល ស្រីល័ក្ខ ភេទស្រី អាយុ៤៣ ឆ្នាំ រស់នៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល បានប្ដឹងទៅលើជនសង្ស័យមិនស្គាល់ អត្តសញ្ញាណចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខបានធ្វើសកម្មភាពកា-ប់-ម៉ូតូរបស់កូនប្រុសខ្លួនឈ្មោះ ដារ៉ុង ថានុតភេទប្រុស អា យុ—ឆ្នាំ បណ្តាលឱ្យរងការខូចខាតម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ បែ-កក្បា-លម៉ូតូ បែ-ក-កុងទ័រម៉ូតូ បែ-កអាវម៉ូតូខាងស្តាំ និងកែបម៉ូតូ) កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទីនៅចំណុចក្នុងបរិវេ ណ វត្តពៃសាលីកៀនកែស ស្ថិតក្នុងក្រុមទី០២ ភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវស៊ើប អង្កេត រហូតឃាត់ខ្លួនបាន។
ពេលធ្វេីការសាកសួរ ជនស ង្ស័យបានឆ្លើយសារភាព ថាខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ ណា សុភ័ក្រភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង(គេចខ្លួន) ពិតជាបានធ្វើសកម្មភាពកា-ប់ទៅ លើម៉ូតូរបស់ជនរងគ្រោះ ពិត ប្រាកដមែន ដោយខ្លួនជាអ្នកបើកម៉ូតូ រីឯឈ្មោះ ណា សុភ័ក្រ ជាអ្នកធ្វើសកម្មភាពកា-ប់ម៉ូតូ។
រីឯមូលហេតុដែលនាំឱ្យកេីតបញ្ហានេះគឺ ពួកគេធ្លាប់កេីតមានទំនាស់ជាមួយគ្នានាពេលកន្លងមក ហេីយពេលនេះគេមានឱកាសដោះស្រាយគំនុំចាស់ទេីបតាមសងសឹកវិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕
មតិយោបល់