ព័ត៌មានជាតិ

នៅក្មេងៗណាស់! ជនសង្ស័យ៤នាក់សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែរក

ភ្នំពេញ: បក្ខពួកក្រុមជនសង្ស័យចំនួន៤នាក់ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មត្រូវសមត្ថកិច្ចតាមក្របួចជាប់នៅវេលាម៉ោង១០និងង០០នាទីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងបុរីបឹងប៉ៃតង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដែលជនសង្ស័យទី១ឈ្មោះ ជា សុវណ្ណារ៉ា ហៅប៉ុក អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី ១ ឈ្មោះតយ តុង (ធ្វើសកម្មភាព) អាយុ ២២ ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ទី៣ មានឈ្មោះ ស៊ីណា ចិត្រា ហៅត្រា (ធ្វើសកម្មភាព) អាយុ ២០ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ទី៤ មានឈ្មោះឃីន ដាលុច ហៅសាក់ប្រយុទ្ធ 18 ឆ្នាំ មុខរបរកម្មការសំណង់ ស្នាកនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ។

ទីតាំងកន្លែងកើតហេតុនៅតាមបណ្តោយផ្លូវបេតុង២០០៩ ក្នុងភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីធ្វើសកម្មភាពរួចបក្ខពួកក្រុមជនសង្ស័យជិះរត់គេចរហូតមកដល់ចំណុចផ្សារបឹងបៃតង ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបានទាំងបួននាក់តែម្ដងនិងសម្ភារ:ដកហូតមានម៉ូតូចំនួន៤ គ្រឿង ១ម៉ូតូម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ ព្រៃវែង 1P 2445។
ទី២ ម៉ាកឌ្រីមសង១១០ ពាក់ស្លាកលេខ ភ្នំពេញ 1BH-3063។
ទី៣ម៉ាក មិច ពាក់ស្លាកលេខតាកែវ 1W-1560។
ទី៤ម៉ាកឌ្រីមសង់ ពាក់ស្លាកលេខតាកែវ 1H-7725។

ចំណែកជនរងគ្រោះមានឈ្មោះប៊ុត រ៉ុម មានទីលំនៅភូមិចម្ការលើកទី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរតាមបណ្ដោយផ្លូវកន្លែងកើតហេតុរួចហើយជនសង្ស័យបានជិះម៉ូតូមកធ្វើសកម្មភាពឆក់ខ្សែកតែមិនបានសម្រេចរួចព្យាយាមជិរត់មកដល់បុរីបឹងបៃតង សង្កាត់ត្រពាំងក្រសាំង ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបានទាំងបួននាក់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានកសាងសំណុំរឿងទាំងបួននាក់ដើម្បីបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់