ព័ត៌មានជាតិ

កា-ប់ច្រឡំទៀតហើយ!ក្រុមយុវជនមួយក្រុមប្រើអា-វុ-ធសុទ្ធតែកាំ-បិ-តទៅកា-ប់បំ-ផ្លា-ញទ្រព្យសម្បត្តិគេត្រូវសមត្ថកិច្ចឃាត់…

បាត់ដំបង:ជនសង័្សយចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបញ្ជូនមកការិ យាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះបន្ទាប់ពីបាន ធ្វើការសាកសួរ និងរៀបចំសំណុំរឿងរួចរាល់ ។

ការអនុវត្តកិច្ចប្រតិបត្តិការនេះគឺដោយស្របតាម យោ បល់ដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយបញ្ហានេះ ត្រូវបានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹក នាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ កាលពីថ្ងៃទី ២១ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយក្រុមជនសង័្សយបានធ្វើសកម្ម ភាពកា-ប់-បំ-ផ្លា-ញ ម៉ូតូរបស់ជនរងគ្រោះឈ្មោះ បឹង សូបិនភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង(តំណាងដើមបណ្ដឹង)កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង១៣និង០០នាទី នៅចំ ណុចក្រុមទី៥ ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះម៉ូតូចំនួន ០២គ្រឿងត្រូវខូចខាត ។
ជនសង័្សយទាំង០៥នាក់នោះគី៖
១-ឈ្មោះឆៃ គឹមហួ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះជា ចំណាន ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះឡុង សុផូ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះអន វិឆៃ ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះហុន ចាន់យ៉ា ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
-សម្ភារ:ដកហូតរួមមាន៖
-ម៉ូតូម៉ាកហុងដាម៉ាក Scoopy ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២១ គ្មានស្លាកលេខ០១គ្រឿង ។
-កាំ-បិ-តខ្វែ-វដងឈើចំនួន០១ដើម។
-កាំ-បិ-តប៉ាំ-ងតោចំនួន០១។
-កាំ-បិ-តកែឆ្នៃចំនួន០១។
-កាំ-បិ-តកែឆ្នៃដងឈើចំនួន១ ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា មូលហេតុដែលនាំទៅ ដល់ ករណីកា-ប់-បំ-ផ្លា-ញ ទ្រព្យសម្បត្តិបែបនេះ គឺក្រុមជនសង័្សយខាងលើមានគ្នាច្រើន បានលើកគ្នាទៅរក(កា-ប់)ក្រុមម្ខាងទៀតដែលមានរហស័នាមថា (ក្រុមGS)ដែលអ្នកដឹកនាំក្រុមគេប្រាប់ថា ក្រុម ( GS) កំពុងមានវត្តមាននៅទីកន្លែងកើតហេតុខាងលើ និងទុកម៉ូតូនៅទីនោះ ដូច្នេះក្រុមនេះសំដៅទៅកា-ប់-បំ-ផ្លា-ញ ម៉ូតូនោះតែម្តង ប៉ុន្តែដោយសារអ្នកកា-ប់ ទទួលព័ត៌មានមិនច្បាស់ក៏ទៅកា-ប់ច្រឡំម៉ូតូអ្នកដទៃដែលមិនដឹងរឿងអ្វីសោះបណ្តាលឱ្យខូចខាត ដោយអន្លឺហើយមុនពេលគេចខ្លួនពីកន្លែងកើតហេតុក្រុមនេះបានកា-ប់ទៅលើរថយន្តមួយគ្រឿងថែម ទៀតដែល ឈប់នៅក្បែរនោះផងដែរត្បិតនៅសេសសល់កំហឹង។

តាមការវាយតម្លៃគឺក្រុមបង្កហេតុនេះមានទំនាស់ជាមួយក្រុមម្ខាងទៀតដែលមានរហ័សនាមថា ( ក្រុមGS)នាពេលកន្លងមកហើយពេលនេះសម ត្ថកិច្ចកំពុងបន្តស្វែងរកមេក្លោងនៃក្រុមបង្កដែលកំពុងគេចខ្លួនពីមូលដ្ឋាន និងសមាសភាពក្រុម(GS)ដើម្បីមានវិធានការតាមនីតិវិធី។

ពេលនេះជនសង័្សយនិងវត្ថុតាងប្រព្រឹត្តិអំពើល្មើសត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ហើយ៕

មតិយោបល់