ព័ត៌មានជាតិ

រន្ធត់ណាស់! ស្លាប់ម្នាក់ និងរបួសជាច្រើននាក់នៅស្រុក បាធាយ

កំពង់ចាម: នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០និង៥០នាទី លើផ្លូវជាតិលេខ៦១ ត្រង់ចំណុចរណ្ដៅផ្លុងខាងកើតភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ដ ដោយភាគីខាងម៉ូតូ ម៉ាកស៊ូសាគី និច អ្នកបើកបរឈ្មោះ ស្រៀម វ៉េង ភេទប្រុស អាយុ24ឆ្នាំ នៅភូមិឈើទាល ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពងចាម បើកបរក្នុងទិសដៅពីកើត ទៅ លិច ដល់ចំណុចខាងលើបានវ៉ាជែងរថយន្តមួយគ្រឿងរួចជ្រុលទៅបុករថយន្ដ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សលាយ ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0986 អ្នកបើកបរដោយឈ្មោះអ៊ីម ស៊ីថា ភេទប្រុស អាយុ18ឆ្នាំ នៅភូមិក្រពើរូ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ បើកបរក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិសគ្នា) លុះមកដល់ចំណុចកើតហេតុបានបុកគ្នាយ៉ាងពេញទំហ៊ឹងតែម្តង។
មូលហេតុអ្នកបើកបរម៉ូតូ ជែងខ្វះកាប្រុងប្រុងប្រយត្ន័ ។
ហេតុការណ៍នេះបណ្ដាលឲ្យ
-ខូចរថយន្ដ ០១គ្រឿង ធ្ងន់
-ខូចម៉ូតូ ០១គ្រឿង ខ្ទិចទាំងស្រុង
-របួសមនុស្ស ០6នាក់ ធ្ងន់ 2 នាក់
-ស្លាប់មនុស្ស ០១នាក់
1 អ្នកបើកម៉ូតូ ស្លាប់
2 អ្នកបើកបររថយន្ត របួសធ្ងន់
3 ឈ្មោះអ៊ឹម ដារ៉ាប្រុស អាយុ២៩ឆ្នាំ ភូមិចម្ការចេក ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិសាត់ ស្រាល
4 ឈ្មោះឡេន ធីន ប្រុស អាយុ២១ឆ្នាំ ភូមិអន្លុងមាន ឃុំស្នាមព្រះ ស្រុកបាកាន ស្រាល
5 ឈ្មោះហួត ធារ៉ាប្រុស អាយុ១៨ឆ្នាំ ភូមិអន្លុងមាន ធ្ងន់
6 ឈ្មោះម៉ែ ធារាប្រុស អាយុ១៨ឆ្នាំ ភូមិអន្លុងមាន ស្រាល
7 ឈ្មោះម៉ៃ ភារ៉ាប្រុស អាយុ១៩ឆ្នាំ ភូមិអន្លុងមាន ស្រាល

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង យកសម្ភារ:យកទៅរក្សារទុក ដើម្បីរងចាំការដោះស្រាយ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ៕

មតិយោបល់