ព័ត៌មានជាតិ

ករណីរថយន្តរវាងគោយន្តកន្ត្រៃបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល៣នាក់ នៅស្រុកក្រគរ…

ពោធិ៍សាត់:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:៥០ នាទីព្រឹក នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣៤-១៣៥ ស្ថិតនៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
⁃ រវាង រថយន្ត និង គោយន្តកន្រ្ដៃ ។
បណ្តាលឲ្យខូចខាតរថយន្ត 01 គ្រឿង និង គោយន្តកន្ត្រៃ 01 គ្រឿង រងរបួសមនុស្ស 03នាក់ប្រុស 01នាក់ ក្នុងនោះ​ ៖
⁃ រងរបួសធ្ងន់ 02 នាក់ស្រី និង រងរបួសស្រាល 01 នាក់ប្រុស ( បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ )។
គោយន្តកន្ត្រៃបង្កម៉ាក គូបូតា ពណ៌ក្រហម ( ទិសដៅពីជើងទៅត្បូង ) ។
មូលហេតុ : បើកគោយន្តកន្ត្រៃឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ។

មតិយោបល់