ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកពូថៅកាប់កង់រថយន្តបណ្តាលអោយរងការខូចខាត…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០;០០នាទី កម្លាំងជំនាញបានឃាត់ខ្លនជនសង្ស័យម្នាក់ប្រុស ពីបទ ធ្វើអោយខូចខាតសម្បត្តិអ្នកដ៍ទៃ ដោយចេតនា។
– ឈ្មោះ ខាន់ ហាប់ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានយកពូថៅកាប់កង់រថយន្តរបស់ឈ្មោះ ខុម គីមសាន្ត ភេទប្រុស អស់ចំនួន០២គ្រាប់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និ៣០នាទី ខណៈពេលដែលជនរងគ្រោះ ចតរថយន្តទុកនៅមុខផ្ទះរបស់ឈ្មោះ បែន វណ្ណា ស្ថិតក្នុងភូមិឃុំខាងលើ ហើយខ្លួនបានដើរទៅមើលចម្ការ(ជនសង្ស័យស្រវឹងស្រា) ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់