ព័ត៌មានជាតិ

អាសូរណាស់!ករណីរថយន្តបុករត់បណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តពោធិ៍សាត់…

ពោធិ៍សាត់:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកបាកាន​បានអោយដឹងថា សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា​ ដោយនៅយប់ថ្ងៃទី​ ០៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២១.០៥​ នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ រថយន្ត​ បុកមនុស្ស​ដេីរឆ្លងផ្លូវបណ្តាលអោយស្លាប់ នៅចំណុច​ ផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រលេខ​ ២០០-២០១​ ស្ថិតនៅ​ ភូមិថ្មី​ ឃុំត្រពាំងជ
ង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ (​ រថយន្ត​ មិនស្គាល់អត្តសញ្ញាណ​ បានបេីកគេចទៅបាត់​ )​ ដោយសាកសព​ ជាមនុស្សប្រុស​ អាយុ​ ប្រហែល​ជាង៦០ឆ្នាំ​ សំបុល​សណ្តែកបាយ​ ពាក់អាវ​យឺតឆ្នូត​ ពណ៌ប្រផេះ​ ខោជេីង​វែង​ ពណ៌ខ្មៅ​ ស្បែកជេីង​ផ្ទាត់ពណ៌ស​ និងមានកន្សែងបង់ក​ វេចដបទឹកសុទ្ធ​ ដូចក្នុងរូប​ ប្រសិនបេីប្អូនប្រជាពលរដ្ឋណាបានស្គាល់​ សូមទំនាក់ទំនង​ តាមផេក​ អធិការដ្ឋាននគរបាលស្រុកបាកាន​ ឬ​ តាមលេខទូរស័ព្ទ​ 088​ 800​ 6117​ ,​ 0964444​ 168​ សូមបងប្អូនជួយសែរបន្តផងដេីម្បីអោយបងប្អូន​ កូនចៅ​ គាត់បានឃេីញ​ សូមអរគុណ​ ។

មតិយោបល់