ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋានចំការមន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលទំពូង១ បានបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស( ឆក់ទូរស័ព្ទស្ពាយ)កាលថ្ងៃទី ០៥. ១២. ២០២៣ វេម៉ោង១៣ម៉២០នាទី នៅចំណុចមុខហាងលក់ខោរអាវ ថែន១១ ផ្លូវ១៥៥ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូងទី១ រាជធានីភ្នំពេញ ។
-ជនសង្ស័យ
១-ឈ្មោះ អ៊ុយ សម្បត្តិធារិទ្ធ ភេទប្រុស អាយុ១៦ ជនជាតិខ្មែរ ទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ ស្រី សុក្រសិរីពង្សវឌ្ឍន: ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។
- វត្ថុតាងដកហូត ៖
១-មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IC-4258 លេខតួ-ម៉ាស៊ីន 5676150 ។
២-កាបូបស្ពាយចំនួន១ និងទូរស័ព្ទម៉ាក អាយហ្វូន ចំនួន ១ គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
មតិយោបល់