ព័ត៌មានជាតិ

សត្វគោឮសំឡេងម៉ូតូម្ចាស់ជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក​ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការ សម្របសម្រួលលើនីតិវិធីពី ឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យ​ការអមសាលាដំបូងខេត្តបាត់​ដំបង ផងនោះ និងស្របតាមយោបល់របស់លោកឧត្តមសេ នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​លោកវរ​សេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងដឹកនាំការិយាល័ យនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាល​លោក វរសេនីយ៍ឯក ចៀក ថានិន នាយ​ការិ​យាល័យនគរ បា លព្រហ្មទណ្ឌកម្រិតស្រាល និង មានការ​សហការជាមួយកម្លាំងអធិ ការដ្ឋាន​នគរបាលស្រុករតនមណ្ឌល ដែលមានលោកវរសេនី យ៍ឯក សន និល ជាអធិការ និងលោកវរសេនីយ៍ត្រី មៀន សុចិ ត្រា បានដឹកនាំកម្លាំងធ្វេីការនាំខ្លួនជន​សង្ស័យ ០១ នាក់ ឈ្មោះ ឡូញ ចាន់ថុល ហៅ ចាន់ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការ​សាកសួរក្នុងករណីប៉ុនប៉ងលួចសត្វគោរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងថ្ងៃ ។
-វត្ថុតាងដកហូតរួមមាន៖
-រថយន្ត ០១ គ្រឿង ម៉ាក សាំយ៉ុង ពណ៌សស៊េរីឆ្នាំ ១៩៩៨ ពាក់ស្លាក លេខ បាត់ដំបង 2A-7546
– កន្ត្រៃ កាត់ដែក ពណ៌ លឿង ចំនួន ០១
– កណ្តៀវ ចំនួន ០១

ចំពោះមូលហេតុដែលឈានដល់​ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ១៣​និង៣០ នាទី នៅចំណុច ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីប៉នប៉ងលួច ( យកសត្វគោ ) ០១ ករណី ដោយក្រុមជនសង្ស័យមានបក្សពួក០៣ នាក់បានបើករថយន្ត០១ គ្រឿងម៉ាក​សាំយ៉ុង ពណ៌ ស ពាក់​ស្លាកលេខ បាត់ដំបង 2A-7546 ធ្វើសកម្មភាព បម្រុងលួចដឹកសត្វគោ ចំនួន ០៦ ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះវ៉េតចន្នីភេទស្រី​ អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប៉ុន្តែពេលក្រុមជនសង័្សយកំពុងធ្វេីសកម្មភាពក៏ត្រូវជនរងគ្រោះដឹងទាន់ខណ:ដែលសត្វគោឮសម្លេងម៉ូតូរបស់ម្ចាស់ដែលតាមស្វែងរកវា​ សត្វគោទាំង​នោះបានបោលចេញពីការ​តាមប្រម៉ាញ់របស់ជនសង័្សយទាន់ ហេីយម្ចាស់គោដឹកក៏ស្រែកឆោឡោឱ្យអ្នកភូមិជួយចាប់ និងបានរាយការ​ណ៍មកសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែក្រុម បានរត់គេចខ្លួនបាត់ចំនួន ០២នាក់ នៅសល់ម្នាក់ដែលប៉ងបេីករថយន្តគេចខ្លួនតែបេីករត់មិនរួច។

បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសា​លាដំបូងខេត្តបាត់ដំបងចាត់ការ​បន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់