ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូHonda Dream C125មួយគ្រឿង…

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ២ បានបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធបទល្មើស អំពើលួចម៉ូតូ(ម៉ាក HONDA DREAM C125) ផ្លូវលេខ៧៧៧ ក្រុមទិ៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

-ជនសង្ស័យ
១-ឈ្មោះ ឃុប ឈុនហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
២-ឈ្មោះ មុយ តុលា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

សម្ភារ:បាត់បង់៖-ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IA-9197 សេរីឆ្នាំ ២០១៩ ។

*វត្ថុតាងដកហូត៖
១-ម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1L-3429 ។
២-ផ្លាកលេខម៉ូតូចំនួន ០១ (សៀមរាប 1AL-9871) ។
៣-ដែកសំប៉ែតចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន ០១ ។
៤-សោរខ្សៀលេខ៨ចំនួន ០១ ។
៥-ដង្កាប់ចំនួន ០២ ។
៦-ទូឡឺវីសចំនួន ០១ ។
៧-សោរម៉ូតូចំនួន ០១ ។
៨-ទូរស័ព្ទ អិនចុចពិលចំនួន ០១គ្រឿង ។
៩-សោរចិញ្ចៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់