ព័ត៌មានជាតិ

ដោយសារតែគំនុំទំនាស់រយះពេល១៥ឆ្នាំជនសង្ស័យវាយសម្លាប់បណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…

ព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកពារាំងនិងស្រុកស៊ីធរកណ្ដាល ឈានទៅដល់កំណត់បាននូវមុខសញ្ញាជនសង្ស័យក្នុងករណីឃាតកម្មនៅស្រុកពារាំងខេត្តព្រៃវែង ដែលជនសង្ស័យបានធ្វើសកម្មភាពនៅវេលាម៉ោង២ និង០០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែមួយកន្លែងស្ថិតនៅខាងលិចភូមិ សាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង រហូតដល់ថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ ទើបកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងឃា..ត់.ខ្លួនបាននូវមុខសញ្ញាជនសង្ស័យចំនួន១នាក់រួមនិងបក្សពួកចំនូន៥នាក់ផ្សេងទៀត។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះដូចខាងក្រោម÷
១-ឈ្មោះ ចឹក រី ភេទប្រុសរស់នៅភូមិ ព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង(ជាជនដៃដល់) ២-ឈ្មោះ ណុល ណាត (ហៅញេ៉ប) ភេទប្រុស ៣- ឈ្មោះ ចឹក រ៉េត ភេទប្រុស៤-ឈ្មោះ ហ៊ន ឡាយ ភេទប្រុស ៥-ឈ្មោះ អួន សាង ភេទប្រុស និង ៦- ឈ្មោះ អ៊ន់ ហេម ភេទស្រី (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) អ្នកទាំង៦ នាក់ខាងលើ មានទីលំនៅភូមិ ព្រៃព្រហ្ម ឃុំ ពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២និង០០នាទីរំលងអាធ្រាត្រ ដោយឈ្មោះ ចឹក រី មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើបានទៅមើលអន្លង់(ដាក់ត្រី) ចម្ងាយប្រហែល ៣០០ម៉ែត្រត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតនៅប៉ែកខាងលិច ភូមិសាមគ្គី ឃុំ ព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជនសង្ស័យឈ្មោះចឹក រី បានធ្វើសកម្មភាពដោយយកចបជីក មកវា..យ.ទៅលើជនរងគ្រោះឈ្មោះ ឡុច អ៊ាង ភេទ ប្រុស អាយុ ៥០ ឆ្នាំរស់នៅភូមិ-ឃុំ ជាមួយគ្នាបណ្ដាលឱ្យជនរងគ្រោះរង.រ.បួ.ស.ចំនួន៥កន្លែងហើយបណ្ដាលឱ្យស្លា..ប់.បា.ត់.ប.ង់.ជី.វិ.ត.នៅលើវាលស្រែត្រង់ចំណុចកើតហេតុខាងលើតែម្ដង។ រហូតដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកពារាំងនិងកម្លាំងនគរបាលស្រុក ស៊ីធរកណ្ដាលបានស្រាវជ្រាវស៊ើបអង្កេតរកមុខសញ្ញាដែលធ្វើសកម្មភាពក្នុងករណី.ឃា.ត.ក.ម្ម.នេះនឹងបានឃា..ត់.ខ្លួនជនសង្ស័យបានចំនួន៦ នាក់ស្រី១នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីសាកសួរ ពេលនោះជនសង្ស័យទាំង ៦ នាក់មិនបានសហការសារភាពប្រាប់សមត្ថកិច្ចទេ លុះដល់ថ្ងៃទី០២ខែឆ្នាំដដែលទើបឈ្មោះ ចឹក រី ភេទប្រុសដែលជាជនដៃដល់ បានសារភាពប្រាប់សមត្ថកិច្ចថា÷ក្រោយពីបាន.វា..យ.ស.ម្លា..ប់លើជនរងគ្រោះរួចមក ខ្លួនក៏បានទៅហៅឈ្មោះណុល ណាត. ចឹក រ៉េត. ហ៊ន ឡាយ.អួន សាង ឱ្យទៅជួយសែង.សា.ក.ស.ព.មកដាក់ក្នុងស្រែលើជញ្ជាំ្រងដែលមានទឹកដក់ជាប់នឹងភ្លឺស្រែចម្ងាយ ២០០ម៉ែត្រពីកន្លែងកើតហេតុ ជនសង្ស័យបាននិយាយថាជនរងគ្រោះឈ្មោះឡុច អ៊ាងនោះត្រូវជាពូបង្កើតរបស់ខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពលម្អិតរបស់ជនសង្ស័យរួចមកមូលហេតុដែលឈ្មោះចឹក រី វា.យ.ស.ម្លា.ប់.ជនរងគ្រោះឈ្មោះឡុច អ៊ាង នោះគឺដោយសារតែមានគំនុំទំនាស់ក្នុងគ្រួសារជាមួយគ្នាអស់រយៈពេល១៥ ឆ្នាំកន្លងមកហើយដោយឈ្មោះ ឡុច អ៊ាងខឹងនិងឈ្មោះចឹក រី ថាបានយកប្រពន្ធរបស់ខ្លួន ហើយរាល់ពេលផឹកស៊ីស្រវឹងម្ដងៗឈ្មោះឡុច អ៊ាង តែងតែស្រែកជេរដៀមដាមឈ្មោះចឹក រី រហូតហើយឈ្មោះចឹក រី ក៏បានខឹងគុំឈ្មោះ ឡុច អ៊ាងត្រលប់ទៅវិញ ទើបនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឈ្មោះ ចឹក រី បានរៀបគម្រោងការតាមដានឈ្មោះឡុច អ៊ាងចាប់ពីម៉ោង ១៨:០០ នាទីយប់រហូតដល់ម៉ោង ២៣:០០នាទី ដឹងថាឈ្មោះ ឡុច អ៊ាងកាន់សម្ភារៈឆ្លុះត្រីដើរទៅខាងត្បូងភូមិ ព្រៃព្រហ្ម ខ្លួនក៏ត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោងប្រហែល១ រំលងអធ្រាតថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២៣ ក៏បានយកចបជីកដែលទុកនៅក្រោមផ្ទះប្រវែងប្រហែល១ម៉ែត្រដើររកឈ្មោះឡុច អ៊ាង ឃើញនៅកំពុងដើរឆ្លុះត្រីត្រង់ចំណុចជាប់ភ្លឺស្រែមានជញ្រ្ជាំងខាងត្បូងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែងរួចក៏វាយស.ម្លា.ប់.ឈ្មោះឡុច អ៊ាង តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ខាងលើត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងបំពេញនីតិវិធី​ បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង​ដើម្បីចាត់​ការ​តាម​ផ្លូវ​ច្បាប់​

មតិយោបល់