ភ្នំពេញៈ កាលពីម្សិលមិញមានករណីក្រុមចោរចូលប្លន់ធនាគារ អ អេច ប៊ី ដែលកក្រើកក្រុងភ្នំពេញ រួចមកសមត្ថកិច្ចបានតាមប្រមាញ់ចាប់ជនសង្ស័យ៥នាក់ ប្រដាប់ដោយអាវុធខ្ចប់លុយរត់ចេញយ៉ាងរហ័សនោះ ហើយភ្លាមៗនោះសមត្ថកិច្ចក៏ឃាត់ខ្លួនបានយុវជនម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាបក្ខពួករបស់ក្រុមចោរប្លន់ទាំងនោះ។
ក្រោយពីសាកសួរ អស់ជាច្រើនម៉ោង សមត្ថកិច្ច បានសម្រេចចិត្តដោះលែងបុរសម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាបក្ខពួករបស់ក្រុមចោរប្លន់ទាំងនោះ នៅរសៀលថ្ងៃដដែលនោះឲ្យត្រលប់មកផ្ទះវិញហើយ។
គួរបញ្ជាក់ផងថា បើតាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ទឹកប្រាក់ដែលត្រូវបានក្រុមចោរប្លន់យកទៅគឺ មានចំនួនរហូតទៅជាង១០ម៉ឺនដុល្លារ៕
មតិយោបល់