ព័ត៌មានជាតិ

ប៉ា សុជាតិ​វង្ស អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ បញ្ឈប់​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​ឈ្នាន់​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ បញ្ឈប់​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​ឈ្នាន់ ដើម្បី​បម្រើ​មហិច្ចតា​របស់​ខ្លួន ដោយ​ត្រូវ​ទុក​លទ្ធភាព ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ប្រកប​របរ​រកស៊ី ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក ស្ថិតនៅ​ក្នុង​ខណ្ឌ​ដូនពេញ រួម​មាន​កុដិ​២​ខ្នង កម្ពស់​៤​ជាន់ អគារ​សាលា​បុណ្យ និង​តម្កល់​អដ្ឋិធាតុ​១​ខ្នង កសាង​របង​ព័ទ្ធជុំវិញ​វត្ត និង​ក្លោងទ្វារ​ធំ​ថ្មី​ចំនួន​២ និង​សមិទ្ធិផល​ជាច្រើន​ផ្សេង​ទៀត នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​មករា ឆ្នាំ​២០១៥ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ បញ្ឈប់​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​ឈ្នាន់ ដើម្បី​បម្រើ​មហិច្ចតា​របស់​ខ្លួន ដោយ​ត្រូវ​ទុក​លទ្ធភាព ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ប្រកប​របរ​រកស៊ី ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។​
ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​បន្ថែមទៀតថា សូម​ឲ្យ​ភាគី​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ទាំងអស់ កុំ​បំពុល ប្រជាជន​ឲ្យ​វិលវល់ ជាមួយនឹង​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សង្គម​តទៅទៀត ។​
Pa Socheatvong
ឯកឧត្តម បាន​បញ្ជាក់ទៀតថា ក្រុម​អ្នកនយោបាយ​ទាំងនោះ បាន​ភ្ជាប់​ប្រជាជន ជាមួយ​បញ្ហា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូច​ជា​រឿង​នៅ​បឹង​កក់​ជាដើម គឺ​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​យកចំណេញ​ផ្នែក​នយោបាយ ខណៈ​ដែល​បញ្ហា​នេះ មានគ្រួសារ​រាប់ពាន់​បាន​ទទួលយក​គោលនយោបាយ ដោះស្រាយ​របស់​អាជ្ញាធរ​រួច​អស់ហើយ នៅសល់​តែ​ចំនួន​២២​គ្រួសារ​ប៉ុណ្ណោះ ដោយ​ចំនួន​នៅសល់​នេះ ខាង​អាជ្ញាធរ​នៅតែ​ផ្តល់​ដំណោះស្រាយ ដោយ​បាន​ផ្តល់​ដី​មួយ​ឡូរ​ជូន​ផង​ដែរ ។​

បើ​តាម​ការ​អោយ​ដឹង​ពី លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បានបញ្ជាក់​ថា សម្តេចព្រះឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាន ជា​ព្រះចៅអធិការ​ទី​៨ ដែល​បាន​មក​គង់នៅ ដឹកនាំ​គ្រប់គ្រង ស្តារ​កិត្តិយស កេរ្តិ៍ឈ្មោះ​វត្ត​នេះ​ឡើង​វិញ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១០ ។​សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ​គ្រប់គ្រង របស់​ព្រះចៅអធិការ​ទី​៨ គឺ​សម្តេច​ព្រះ​ឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាន ក្នុងឋានៈ​ព្រះអង្គ ជា​ព្រះ​អគ្គាធិការរង ពុទ្ធិក​សិក្សា​ជាតិ និង​ជា​សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ព្រះអង្គ​បាន​កសាង​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត ដូចជា សេ​នាសនៈ កុដិ​ធំ​ចំនួន​ពីរ​ខ្នង កម្ពស់​ពីរ​ជាន់ អគារ​សាលា​បុណ្យ សម្រាប់​ធ្វើ​បុណ្យ និង​តម្កល់​អដ្ឋិធាតុ កសាង​របង​ព័ទ្ធជុំវិញ ក្លោងទ្វារ​ធំ​ថ្មី​ពីរ រៀបចំ​ប្រព័ន្ធ​ទឹក ភ្លើង លូ ឡើងវិញ និង​រៀបចំ​ដោះដូរ​ចេតិយ ដែល​មិន​មាន​សណ្តាប់ធ្នាប់ ឲ្យទៅ​ជា​កន្លែង​មួយ​សមរម្យ រួម​និង​សមិទ្ធផល​នានា ជាច្រើន​ទៀត​ផង​ដែរ ៕​

មតិយោបល់