
វិស័យសិល្បៈនៅកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់ នៅក្នុងនោះដែរមានមាន យុវវ័យជាច្រើនបានខិតខំបង្កើតនូវក្រុមចម្រៀងរបស់ខ្លួន ។
ដូចគ្នានេះដែរ Utopia គឺជាក្រុមតារាចម្រៀងដែលមានវត្តមាននៅក្នុងផលិតកម្ម រស្មីសឹង្ហមាសដែលការកកើតនៃក្រុមនេះមានរយៈពេលដ៏ខ្លីបំផុតតែមានសមត្ថភាពក្នុង ការដណ្តើមបានការគាំទ្រពីប្រិយមិត្តមានលក្ខណៈគួរសមគ្រាន់បើដែរ ។មូលហេតុដែល ក្រុម Utopia អាចដណ្តើមបាននូវទីផ្សារគាំទ្រយ៉ាងនេះដោយសារ ពួកគេចេញនូវ Album ផ្ទាល់ខ្លួន ព្រមទាំងទំនុកច្រៀងជារបស់ខ្លួន នឹងបទភ្លេងផងដែរ ដែលជាគំនិតចេញ ពីខួរ ក្បាលរបស់ក្រុមចម្រៀងនេះ យ៉ាងពិតប្រាកដដោយមិនចម្លងពីប្រទេសជិតខាងឡើយនេះគឺជាសំដីដែលបានរ៉ាយរ៉ាប់ប្រាប់ គេហទំព័រដំណឹង ដោយ កញ្ញា គង់ ចាន់រដ្ឋា ។

ជុំវិញនៃការសាយភាយនៃកេរ្តិ៍ឈ្មោះមិនបានប៉ុន្មានផង ក៏លេចលឺថា ក្រុមចម្រៀងនេះ មានបញ្ហាផ្ទៃក្នុង ដោយយើងបានឃើញវត្តមានរបស់ប្រធានក្រុម Utopia គឺ លោក Eric បានឡើងចាប់ដៃគូរច្រៀងជាមួយនឹង កញ្ញា គង់ ចាន់រដ្ឋា ដែលជាអ្នករួមដំបូលក្នុងផលិតកម្ម ជាមួយគ្នា ។វត្តមាននេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ ក្រុមតារាចម្រៀងរូបនេះ មានការងឿង ឆ្ងល់វិលមុខ ហើយសួរតៗគ្នាថា តើ Utopia មានរឿងអ្វី? ហើយហេតុអ្វីបានជាចាប់ដៃ គូរជាមួយនឹងកញ្ញា គង់ ចាន់រដ្ឋា ទៅវិញ ?
កញ្ញា គង់ ចាន់រដ្ឋា សាច់សខ្ចីសម្តីផ្អែមដែលពោរពេញទៅវោហាសព្ទ ហើយក៏ជា តារាចម្រៀងស្រីប្រចាំ រស្មីសងិ្ហមាស បានប្រាប់ គេហទំព័រដំណឹង ថា Utopia មិនមាន រឿងអ្វី ឬ បញ្ហា រកំរកួសនៅក្នុងក្រុមទេ ហេតុផល ដែល បង Eric ឡើងមកចាប់ដៃគូរ ច្រៀងជាមួយនឹងខ្ញុំ នេះជាលក្ខណរបស់ក្រុមហ៊ុនដែលតម្រូវឲ្យធ្វើដូច្នោះ ។
ជាក់ស្តែង នៅថ្ងៃ ទី ២៥ ខែ ធ្នូ នេះ ពួកយើងទាំងពីរនាក់នឹងចាប់ដៃគូរគ្នាឡើងច្រៀងនៅក្នុងកម្មវិធី A1 Concert នៅថ្ងៃ អាទិត្យ នេះ ។
ដោយ ៖ បុរសដំណឹង
មតិយោបល់