ព័ត៌មានជាតិ

ហង្ស​ក្រហម បំបាក់មាន់ខ្នាយមាស​ចាស់ដៃ​ជាទីបំផុត​ (Video Inside)

អង់គ្លេស៖ក្នុងក្របខណ្ឌ Premier Legaue កាលពីរាត្រីថ្ងៃទី ១៥ ខែ ធ្នូ យប់មិញនេះ ក្លិប ហង្សក្រហម បាន​ធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន White Hart Lane របស់មាន់ខ្នាយមាស Tottenham Hotspur ដោយបានបំបាក់ម្ចាស់ផ្ទះ​យ៉ាងចាស់ដៃ​​ជាទីបំផុត​។​

ហង្ស​ក្រហម Liverpool សម្រាប់ប្រកួត​យប់មិញបានគ្របដណ្តប់លើមាន់ខ្នាយមាស ​​ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះនេះ មានគ្នាតែ ១០ នាក់ ដោយ​អាជ្ញាកណ្តាល ពិន័យកាតក្រហម​ឲ្យកីឡាករ PAULINHO នៅនាទី ៦៣ ។ បើ​ទោះបីជា​មាន​គ្នា ស្មើគ្នា ​ក៏មាន់ខ្នាយមាស​ធ្វើ​អ្វីភ្ញៀវ​មិនកើតដែរ ព្រោះថា នៅនាទី ១៨ និង ៤០ ​កីឡារ SUAREZ និង HENDERSON បាន​ធ្វើ​ឲ្យហង្ស​ក្រហម​នាំមុខ​បាត់ទៅហើយ​។​
នៅនាទី ៧៥ កីឡាករ FLANAGAN និង នាទី ៨៤ កីឡាករ SUAREZ ហើយកៀកនឹងចប់ការប្រកួត នៅនាទី ៨៩ កីឡាករ STERLING បានជួយ​ឲ្យហង្សក្រហម​​ឈ្នះ ក្នុងលទ្ធផល ៥-០ ។​

ជាមួយនឹងជ័យជម្នះ ដោយ​​ម្ចាស់ផ្ទះ​មិនអាចបំបែកពងមាន់របស់ខ្លួនបាននេះ ​ជួយ​ឲ្យហង្សក្រហម​រំកិលខ្លួនទៅកាន់លេខរៀងទី ២ នៃតារាង បន្ទាប់ពី ​កាំភ្លើងធំ Arsenal ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់