កោះ​សង្សារ​ រមណីយ​ដ្ឋាន​សាសង​ស្នេហា​ ក្នុង​ទិវា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​

រមណីយ​ដ្ឋាន​ “កោះ​សង្សារ”​ ដែល​ជា​ រមណីយ​ដ្ឋាន​នៃ​កោះ​ឯក​ជន​មួយ​ ស្ថិត​នៅ​ប្រជុំ​កោះ​រុង​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ក្លាយ​ទៅ​ជា​ សណ្ឋា​គារ​ និង​រមណីយ​ដ្ឋាន​ ដ៏​ល្អ​បំផុត​គ្មាន​គូ​ប្រៀប​ កំពុង​ទន្ទឹង​ការ​អញ្ជើញ​ទៅ​កម្សាន្ត​ អំពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរ​ជាតិ​ ជា​ពិសេស​ ក្នង​ទិវា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ហ្នឹង​តែ​ម្តង។​

ទេសភាព ធម្មជាតិ ខ្សាច់សស្អាត ខ្យល់អាកាស បរិសុទ្ធ ព្រៃឈើដ៏ ស្រស់បំព្រង និងសត្វមច្ឆា សម្បូរបែប ជាចំណុច ទាក់ទាញរបស់ កោះសង្សារ រួមផ្សំជាមួយ ការច្នៃប្រឌិត តុបតែងដ៏ប្រណីត និងពោរពេញទៅដោយ ភាពទាក់ទាញ។ សេវាដឹកជញ្ជូនពីទីក្រុងព្រះ សីហនុ ទៅកាន់ កោះសង្សារ ចំណាយពេលតែ ៣៥ ទៅ ៤០ នាទី ដោយប្រើនាវា ដែលមានល្បឿនលឿន និងធានាសុវត្ថិភាព។ សេវា​ដឹកជញ្ជូនភ្ញៀវទេសចរ ពីទីក្រុងភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយប្រើរថយន្ត BMW 5 ស៊េរី ដ៏ប្រណីត ចំណាយពេលប្រមាណ ៥ ម៉ោង ប៉ុណ្ណោះ។

“កោះសង្សារ” ជាកោះពីរ តូចៗជាប់គ្នា ដែលកោះមួយមានឈ្មោះថា កោះបង និងកោះមួយទៀត មានឈ្មោះថា កោះអូន ហើយពាក្យ ទាំងពីរ បាននាំឱ្យមានឈ្មោះថា “កោះ សង្សារ” ។ “កោះសង្សារ” មាន ២៧ វីឡា ដែលបន្ទប់ទាំងឡាយ អាចមើលឃើញសមុទ្រ និង ព្រៃឈើ នៅលើកោះ។ ផ្ទះវីឡា នីមួយៗ មានតម្លៃខុសគ្នា និងរៀបចំតុបតែង ប្លែកៗគ្នា ដោយប្រើសម្ភារៈ និងឧបករណ៍ ដ៏ទំនើបៗ តាមស្តង់ដារ ជាសណ្ឋាគារ កម្រិតកំពូលនៃពិភពលោក។

មានអាងហែលទឹក មានស្ប៉ា-ម៉ាស្សា មានប្រព័ន្ធ Wi-fi មានមធ្យោបាយបម្រើការរៀបមង្គលការ ការមុជទឹកមើលផ្កាថ្ម ជាដើម។

បេះដូងនៃ “កោះសង្សារ” គឺជាភោជនីយដ្ឋានមួយ ដែលមានឈ្មោះថា Vista Restaurant & Bar ដែលស្ថិតនៅចំកណ្តាលនៃផ្ទះវីឡា សម្រាប់ស្នាក់នៅ។ ភោជនីយដ្ឋាននេះ បានសាងសង់ ដោយអាចឱ្យភ្ញៀវមើលឃើញ ទិដ្ឋភាពនៃសមុទ្រ ៣៦០ អង្សា គឺថ្ងៃរះ និង ថ្ងៃលិច។

តាមការរៀបរាប់ ត្រួសៗ និងតាមរយៈរូបថតនេះ តើប្រិយមិត្ត មានចំណាប់ អារម្មណ៍ យ៉ាងណាដែរ ? ស្អាត អស្ចារ្យទេ! រ៉ូមែនតិកណាស់? តែតម្លៃក៏គួរឱ្យបះសក់ដែរ គឺមួយយប់ មានចាប់ពី ១.០៤០ ដុល្លារ ទៅដល់ ៣.០០០ ដុល្លារ ក្នុងមួយបន្ទប់។

“កោះសង្សារ” ជាកោះឯកជនមួយ ដែលរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនបរទេសមួយ វិនិយោគ។ ក្រុមហ៊ុន ដែល វិនិយោគទុន ស្ថាបនា “កោះសង្សារ” នេះ មានសាខាលក់នៅប្រទេស អូស្ត្រាលី នៅប្រទេស ឥណ្ឌា នៅកោះតៃវ៉ាន់ នៅទីក្រុង ហុងកុង នៅទីក្រុង សិង្ហបុរី នៅប្រទេស បារាំង នៅប្រទេស អង់គ្លេស និងនៅកម្ពុជា៕
https://i1272.photobucket.com/albums/y389/domneng/Tour168/5880685446_8cbc6ddcc5_o_zpsf9ec08ff.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/my-paradissi-Song-Saa-Private-Island-8_zps43e203f4.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Song-Saa-Private-Island-42-1-Kind-Design_zps6e74e433.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/song-saa-copy_0_13-_mg_2174_zps9c347c46.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/1337256000000cached_zpscbbc5ba0.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Beautiful-Houses-Floating-on-Water_zps99f0d21d.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/cambodia16_cnt_1may12_mag_b_zpsd862f178.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/inline-preparing-for-a-bbq-on-the-beach-at-song-saa-private-island_zps841638ab.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Song_Saa_Cambodia_HotList_cnt_26apr12_pr_b_zpsb52a9188.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Song-Saa-Private-Island1_zps4fc12849.jpg
https://i1272.photobucket.com/albums/y389/domneng/Tour168/Song-Saa-Private-Island-resort-4_zpsd48abd2c.jpg

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *