២ក្រុមដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺក្រុមAKIRAនិងក្រុមសាលាខណ្ឌដង្កោ ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមយកតំណែងជើងឯកបាល់ទាត់ ដើម្បីទាំងអស់គ្នាប្រចាំឆ្នាំនេះ ។
AKIRAនិងសាលាខណ្ឌដង្កោ មិនដែលជួបគ្នាទេកន្លងមក ។ AKIRAថិតនៅក្នុងពូលB ឯសាលសខណ្ឌដង្កោនៅក្នុងពូលD ។ ឆ្លងកាត់ការប្រកួត៥ប្រកួតដូចគ្នា ក្រុមទាំងពីរនេះលេងទាំងប្រាំប្រកួត ។ នៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រត្រ័ AKIRAយកឈ្នះអេស៊ីលីដា២ទល់១ ហើយសាលាខណ្ឌដង្កោលេងឈ្នះក្រុមព្រះខ័នរាជ១១ទល់១០ ។
សំរាប់ការជួបគ្នានេះ ពិបាកទស្សន៍ទាយថាក្រុមណាឈ្នះក្រុមណាចាញ់នោះឡើយ ? ។
ចំណែកក្រុមព្រះខ័នរាជ និង ក្រុម អេស៊ីលីដា នឹងជួបគ្នាក្នុងថ្ងៃតែមួយនោះដែរ ដើម្បីប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ។ រវាងក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នានៅក្នុងការប្រកួតជម្រុះក្នុងពូល ហើយក្រុមអេស៊ីលីដាឈ្នះក្រុមព្រះខ័នរាជ២ទល់១ ។ ចាំមើលលើកនេះ តើក្រុមណាឈ្នះបានចំណាត់ថ្នាក់លេខ៣នោះ ? ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ដើម្បីទាំងអស់គ្នាឆ្នាំ២០១១នេះ មានក្រុមចូលរួមចំនួន១៦ក្រុម ដោយបែងចែកជា៤ពូល ក្នុងមួយពូលមាន៤ក្រុម ហើយប្រកួតតាមរូបមន្តជម្រុះវិលជុំក្នុងពូល ដែលសរុបការប្រកួតចាប់តាំងពីថ្ងៃបើករហូតមកដល់ពេលនេះ មានចំនួន៣២ប្រកួត ។ សំរាប់ប្រាក់រង្វាន់ដែលនឹងទទួលបាន គឺលេខ១បាន៣០០$ លេខ២ បាន២០០$ និងលេខ៣បាន ១០០ $ ៕
មតិយោបល់