ព័ត៌មានជាតិ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី យាងសួរសុខទុក្ខប្រជានុរាស្រ្តនៅខេត្តព្រៃវែង

ព្រៃវែងៈ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួន៥០៤គ្រួសារ និងបានរៀបចំអាហារពេលព្រឹកដល់សិស្សានុសិស្ស ចំនួន៧៦០នាក់ នៅភូមិតាម៉ោ និងភូមិតាមែង ឃុំព្រែកអន្ទះ និងព្រះសង្ឃ៥០អង្គ រង់ចាំព្រះរាជដំណើរព្រះករុណា នៅវត្តសាមគ្គីរង្សី ស្ថិតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង៕

photo_2016-09-14_21-03-12photo_2016-09-14_21-03-15photo_2016-09-14_21-03-17photo_2016-09-14_21-03-19photo_2016-09-14_21-03-21photo_2016-09-14_21-03-23photo_2016-09-14_21-03-25photo_2016-09-14_21-03-27photo_2016-09-14_21-03-30photo_2016-09-14_21-03-32photo_2016-09-14_21-03-34photo_2016-09-14_21-03-36photo_2016-09-14_21-03-38photo_2016-09-14_21-03-40photo_2016-09-14_21-03-43photo_2016-09-14_21-03-45photo_2016-09-14_21-03-47

មតិយោបល់