ការជួបជុំគ្មា ដើម្បីពិភាក្សាការងារ ឬ កម្មវិធិផ្សេងៗ ពិតជាមិនអាចខានបាននូវវត្តមានរបស់សុរា នាពេលបច្ចុប្បន្នកាលការទំនាក់ទំនងរបស់យុវវ័យភាគច្រើនយកសុរាធ្វើជាអ្នកដឹកមុខ ។
នៅកម្ពុជា គ្រប់ភោជនីយដ្ឋានតូចក្តី ធំក្តី តែងតែមាននូវសុរា ជានិច្ច ដែលយើងអាចសង្កេតឃើញថាមួយរយៈចុងក្រោយនេះហាងស្រាបៀររីកដូចផ្សិត ដែលធ្វើឲ្យប្រិយមិត្តជិតឆ្ងាយជាច្រើនមានមន្ទិលសង្ស័យលើចំណុចមួយថា “បើសង្សារចេះផឹកតើគិតដូចម្តេច?”

នៅជុំវិញបញ្ហាសំនួរនេះ ពិតជាធ្វើឲ្យគេហទំព័រ ដំណឹងមានការងារធ្វើទៀតហើយ។
កញ្ញា សុខលាង ដែលជាបុគ្គលិករបស់ស្ថាប័នមួយស្ថិតក្នុងខេត្ត ក្រចេះ នាងបាននិយាយថា “នាពេលបច្ចុប្បន្ននេះទាំងបុរស ទាំងស្រ្តី ស្ទើរតែចេះផឹកទាំងស្រុងហើយ ដោយពួកគេនឹកឃើញតែរឿងមួយគត់នៅពេលដែលពួកគេជួបគ្នា គឺមានភាសាមួយថា ហេ!ពួកម៉ាក់ ត្រូវការបេះដូងខ្មែរទេ ។នាងបានបន្តទៀតថា ចំពោះរឿងសង្សារចេះផឹកនេះវាជានិន្នាការសង្គមទៅហើយអ្វីដែលសំខាន់នោះគឺផឹកឲ្យមានពេលវេលាត្រឹមត្រូវយល់ដឹងពីកាលៈទេសៈ ថាខ្លួនកំពុងធ្វើអ្វីនៅពេលផឹក”។

ចំណែកលោក តារាសកល វិញដែលជាបុគ្គលិករបស់ អង្គការសិទ្ឋិមនុស្សមួយកន្លែងក្នុងរាជធានីភ្នំពេញលោកយល់ឃើញថា “រឿងផឹកស៊ីនេះវាមិនសំខាន់អ្វីទេ ឲ្យតែចេះរក ហើយម្យ៉ាងវិញទៀតវាជាសម័យទំនើបហើយដែលជាសម័យបច្ចេកវិទ្យា សង្គមណាក៏ដូចសង្គមណាដែរវាជារឿងធម្មតាទេ អ្វីដែលសំខាន់នោះគឺធ្វើអ្វីកុំឲ្យលើសព្រហ្មដែនដែលបានកំណត់ ដូចជាប្រព្រឹត្រអ្វីប្រាស់ចាក់ពីក្រមសីលធម៏របស់សង្គម ។ សង្សារចេះផឹកនេះខ្ញុំក៏ធ្លាប់សួរមិត្តស្រីខ្ញុំដែរ ថាបើខ្ញុំចេះផឹកតើគិតដូចម្តេច?នាងក៏មានប្រតិកម្មមកភ្លាមថា ផឹកក៏ផឹកទៅតែត្រូវមានដែនកំណត់កុំឲ្យផឹកឲ្យឆ្កែលិតមាត់បានហើយ” ។

សម្រាប់ប្រិយមិត្តរបស់គេហទំព័រដំណឹង យល់ឃើញយ៉ាងដូចម្តេចដែរ ? ៕
ដោយ៖ បុរសដំណឹង
មតិយោបល់