
បន្ទាប់ពីមានរឿងអាស្រូវរបស់កញ្ញាឆ័យលី ដាឡែន ដែលគេបង្ហោះរូបភាពសិចស៊ីក្នុង Facebook មុននេះបន្តិចប៉ុណ្ណោះ។ មានប្រភពមកពីភោជនីយដ្ឋានមួយនៅអាមេរិកនោះ ត្រូវបានទទួលការរិះគន់យ៉ាង ខ្លាំងដោយម្នាក់ៗមិនចង់ជឿថានេះជាតារាចម្រៀងស្រីថ្ពាល់ខួច ឆ័យលី ដាឡែនឡើយ។ ទទួលការរិះគន់ជាច្រើនពីអ្នកគាំទ្ររបស់នាង ការបង្ហាញភាពសិចស៊ី ធ្វើឲ្យនាងបាត់ការគាំទ្រពីទស្សនិកជនក្នុងស្រុក។
ពេលថ្មីៗនេះ កញ្ញា កុល ដាវី បានបង្ហោះរូបភាពសិចស៊ីរបស់នាងក្នុង Facebook ថតឈុតសម្លៀកបំពាក់ហែលទឹកដោយបញ្ចេញ សាច់ទ្រូងសខ្ចីមើលទៅបះសក់ ។ ជាឈុតសម្រាប់ដំណាច់ឆ្នាំ ២០១១ ជាមួយនឹងការលេចមុខក្នុងឈុតសម្លៀកបំពាក់ហែលទឹក គេចាប់អារម្មណ៍ឃើញថា រូបសម្ផស្សកុល ដាវី កាន់តែប្លែកជាងមុន ផ្ទៃមុខនាងឡើងប៉ោងធំ៕


មតិយោបល់