កំពង់ចាមៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង
នៅផ្លូវឡើងទួលចំណោតភ្នំហាន់ជ័យ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
រថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ)២,៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-0717 បើកបរដោយឈ្មោះ ខុន ម៉ារី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ សង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរពីត្បូង ទៅជើង ឡើងចំណោត បានពាក់កណ្តាលទួល ហើយបានរអិលចុះមកក្រោម បានទៅប៉ះរថយន្ត១គ្រឿងទៀត រថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AG-8680 បើកបរដោយឈ្មោះ លី អ៊ឹងឈួង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បើកបរពីត្បូងទៅជើង ស្របទិសគ្នា ។
មូលហេតុ រថយន្តម៉ាក ម៉ៃធីធូ(កូរ៉េ) ២,៥តោនកន្លះ បើកបរខ្វះការប្រុងប្រយ័ត្ននៅក្នុងស្ថានភាពផ្លូវទួលឡើងចំណោត បណ្តាលឲ្យខូចរថយន្តទាំង២គ្រឿង។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះអ្នកបើកបររថយន្តទាំង២គ្រឿង មិនត្រូវរងរបួសអ្វីឡើយ៕
មតិយោបល់