ព័ត៌មានជាតិ

ក្រុម​សម្ព័ន្ធ​គណៈ​កម្មាធិការ​សម្រប​សម្រួល និស្សិត និងបញ្ញាវន្ត​កម្ពុជា ឈ្នះ ក្រុម​បញ្ជា​ការដ្ឋាន​ជាតិ កម្លាំង​ពិសេស​ភេរវកម្ម ៣ទល់១

ការប្រកួតពានរង្វាន់៧មករា នារសៀលថ្ងៃទី​​ ១ ខែមករា ឆ្នាំ២០១២ ក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា បានទាត់បញ្ចូលទី ក្រុមបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសភេរវកម្ម ដោយលទ្ធផល ៣ទល់១។

នៅក្នុងការប្រកួត រវាងក្រុមកីឡាករទាំងពីរ ក្រុមកម្លាំងភេរវកម្មពិសេស បានទាត់បញ្ចូលទីក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា មួយគ្រាប់មុន ប៉ុន្តែនៅជិតបញ្ចប់នៃការប្រកួតវគ្គទី១ សល់តែ ៧នាទី ក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា បានទាត់បញ្ចូលទីកម្លាំង​ពិសេសភេរវកម្មវិញ ។ លទ្ធផលវគ្គទី១ ក្រុមទាំងពីរស្មើគ្នា ១-១ ។

ដោយការប្រកួតក្រុមសម្ព័ន្ធ គណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញាវន្តកម្ពុជា មានលក្ខណៈបច្ចេកទេសខ្ពស់ជាង នៅវគ្គទី២ ក្រុមនេះបានទាត់បញ្ចូលទីទៅលើក្រុម​កម្លាំងពិសេសភេរវកម្មបាន ២គ្រាប់បន្ថែមទៀត ដោយលទ្ធផលចប់ការប្រកួត ៣-១ ។ តាមការកត់សម្គាល់ក្រុមសម្ព័ន្ធ គណៈកម្មាធិការ សម្របសម្រួល និស្សិត និងបញ្ញាវន្តកម្ពុជា ដែលមានកីឡាករក្មេងៗភាគច្រើន បានមានប្រៀបយ៉ាងខ្លាំង ទៅក្រុមបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសភេរវកម្ម ។

ការប្រកួតនេះ ទទួលបានការឧបត្ថម្ភពីលោក លី ឆេង អគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប ព្រមទាំងសប្បុរសជនមួយចំនួនទៀត ៕

 

មតិយោបល់