សម្រាប់ស្រ្តីនាពេលប្ចុប្បន្នកាលមានសិទ្ឋទូលំទូលាយក្នុងការចូលរួមបញ្ចញមតិក្នុងសង្គម ដែលខុសគ្នាពីសម័យកាលបុរាណ ស្រ្តីត្រូវបានគេមិនឲ្យចូលរៀនសូត្រ ដោយមានផ្នត់គំនិតមួយថា “ស្រ្តីវិលចង្ក្រានមិនជុំទេ” ផ្នត់គំនិតនេះសឹងតែដុះគំនិតរហូតមកដល់បច្ចុប្បន្ន ។ស្រ្តីជាចំណែកមួយយ៉ាងសំខាន់សម្រាប់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ស្ត្រីត្រូវបានគេចាត់ទុកជាមាតាពិភពលោក ។តែទោះបីជាយ៉ាងនេះក្តីសម្រាប់សង្គមខ្មែរក៏មិននៅចោលនូវផ្នត់គំនិតទំនៀមទម្លាប់ប្រពៃណីឡើយ ទោះជាស្រ្តីត្រូវបានគេមិនរើសអើងដូចមុនក៏ដោយ តែតម្លែរបស់ស្ត្រីពិតជាមាននៅពេលដែលគេគោរពប្រពៃណីទម្លាប់របស់ខ្មែរបាន ។
ជុំវិញនូវបញ្ហានេះ ត្រូវបានមហាជនចោទសួរថា ក្នុងវង់ផឹកស៊ី តើអាចនាំសង្សារមកបានដែរឬទេ?
សម្រាប់បញ្ហានេះវាការពិបាកក្នុងការវែកញែកមន្តិចហើយ ដូចនេះគេហទំព័រដំណឹង បានសូមធ្វើការសំភាសន៍ជាមួយប្រិយមិត្តដូចខាងក្រោម ៖
លោក ទិនហ្វីខ្មែរ ជាពិធីកររបស់វិទ្យុរស្មីហង្សមាសលោកបានមានប្រសាសន៍តាមគេហទំព័រ Facebook ជាមួយនឹង គេហទំព័រដំណឹង ថា រឿងនេះវាសំខាន់ណាស់សម្រាប់ស្ត្រី បើយើងស្រលាញ់ស្ត្រីម្នាក់គួរតែឲ្យតម្លៃនាងថាគួរយកទៅ ឬមិនយកទៅ ហើយយកទៅក្នុងកម្មវិធីអីដែរ ?បើសិនជាកម្មវិធីឡើងគេហដ្ឋាន កម្មវិធីរបស់ក្រុមហ៊ុនវាមិនអីនោះទេ ។លោកបានបន្តទៀតថា បើសម្រាប់វង់ផឹកស៊ីតាមហាងផ្តេសផ្តាស់វាពិតជាជះឥទ្ឋិពលដល់រូបនាងជាក់ជាមិនខានឡើយ ដោយគេវាយតម្លៃបន្ថោកលើនាងថានេះថានោះលើនាងហើយ ។បើយើងស្រលាញ់នាងសូមគោរពសិទ្ឋនាង ហើយកុំនាំនាងទៅកន្លែងអ៊ីចឹងអី ។

ចំណែក លោក ផាន់ ភារម្យ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Goodhil វិញឯណោះលោកក៏បានប្រាប់ពីហេតុផលដែលមានចំណងជើងដូចខាងលើថា សម្រាប់បញ្ហាសង្គមនាពេលបច្ចុប្បន្នសិទ្ឋរបស់ស្រ្តីស្មើបុរសហើយ ភាគច្រើនខ្ញុំឃើញនារីៗគាត់ផឹកដូចបុរស ហើយអាចផឹកខ្លាំងជាងបុរសទៀត។ ប៉ុន្តែសម្រាប់ស្ត្រីដែលយើងស្រលាញ់ជាលក្ខណៈសង្សារគួរកុំនាំទៅអី វាមិនល្អទេ ។ក្នុងវង់ផឹកស៊ីបើយកសង្សារទៅវាពិបាកលេងសើច ម្យ៉ាងទម្លាប់របស់បុរសប្រិយមិត្តប្រហែលដឹងហើយចូលចិត្តនិយាយរឿងដែលមិនគួរនិយាយ ចឹងបើយកដៃគូទៅអាចនឹងញុំាងឲ្យកម្មវិធីមិនសប្បាយ ហើយម្យ៉ាងវិញទៀតបើសិនជាយកនាងទៅ ជួបនឹងគ្រោះថ្នាក់ទៅវិញទៅតើយើងនឹងក្លាយទៅជាយ៉ាងណា ប្រហែលជាសប្បាយក្លាយទៅជាទុក្ខហើយ ៕

ដោយ៖បុរសដំណឹង
មតិយោបល់