ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកជុំគិរី…

កំពត:ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង លើផ្លូវជាតិលេខ41 ចន្លោះគីឡូម៉ែត្រ ៥៩-៦០ ស្ថិតក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត រវាងម៉ូតូនិងរថយន្ត ដែលមានទិសដៅផ្ទុយគ្នា។
១.អ្នកបើកបរម៉ូតូបង្កឈ្មោះ ជយ នាង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកើតហេតុ បើកបរម៉ូតូម៉ាក HONDA CLICK ពណ៌ស ពាក់ផ្លាកលេខ កំពត 1U-4318 មានទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅឆ្វេងដៃ បុករថយន្តមួយគ្រឿងដែលមានទិសដៅផ្ទុយគ្នា ចំពីមុខផ្នែកខាងឆ្វេងនៃរថយន្ត បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
២.អ្នកបើកបររថយន្តរងគ្រោះឈ្មោះ ញាន សុបុល ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បើកបររថយន្តម៉ាក HYUNDAI ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AB.4053 មានទិសដៅពីត្បូងទៅជើង។
សាកសពបានប្រគល់ជូនសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
វត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿង និងរថយន្តចំនួន០១គ្រឿង បានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកជុំគិរី ។

មតិយោបល់