Beijing៖មនុស្សជាង ១០ លាន នាក់បានធ្វើដំណើរទៅប្រារពពិធីបុណ្យនិទាឃរដូវយ៉ាងច្រើនកុះករ កាលពីថ្ងៃអាទិ្យ កន្លងទៅនេះ ភាគច្រើនមនុស្យដែលចូលរួមនេះសុទ្ឋសឹងជាអ្នកធ្វើការ និង សិស្សនិស្សិត បុណ្យនិទាឃរដូវនេះជាបុណ្យមួយដ៏ធំសម្រាប់ប្រជាជនពិភពលោក ក៏ដូចជាប្រជាជនចិនផងដែរ។
បុណ្យនិទាឃរដូវ ឬគេហៅថា បុណ្យនៃព្រះខែ បុណ្យនេះនឹងប្រារពនៅថ្ងៃ ទី ២៣ ខែ មករានេះ ហើយក៏ជាពិធីបុណ្យមួយដែលមានសារៈសំខាន់បំផុតសម្រាប់គ្រួសាររបស់ជនជាតិចិនក្នុងការជួបជុំគ្នា ។
គេបានជឿជាក់ថាក្នុងរយៈពេល ៤០ ថ្ងៃ ចំនួនអ្នកធ្វើដំណើរនឹងកើនឡឿងរហូត ៣.១៦ កោដិ នឹងធ្វើដំណើរទៅកាន់ពិធីបុណ្យនេះ ។
ចំណែកនៅក្នុងស្ថានីយ៍រថភ្លើ Chongqing North Railway នៅក្នុងតំបន់ Chongging មនុស្សជាច្រើនបានប្រញឹកគ្នាដើម្បីឡើងរថភ្លើងទៅកាន់ពិធីបុណ្យ កាលពីថ្ងៃ ទី ០៧ ខែ មករា ឆ្នាំ ២០១២ កន្លងទៅ។ពិធីបុណ្យនេះចាប់ផ្តើមនៅថ្ងៃទី ០៨ ខែ មករា រហូតដល់ថ្ងៃ ទី ១៦ ខែ ០២ ឆ្នាំ ២០១២ នឹងបញ្ចប់ ។
ហ្វូងមនុស្សបានឈរប្រជ្រៀតគ្នា រងចាំគ្នាយ៉ាងរដឹកដូចស្រមោច ពាំគ្រាប់អង្ករ ដោយទឹកមុខញញឹមស្រស់ស្រាយ ៕
ប្រសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់