គំនូរគឺជាសិល្បៈមួយប្រភេទ សម្រាប់បម្រើដល់ជីវភាពសង្គម ។គំនូរគឺជាការឆ្លុះបញ្ជាំងពីទិន្នភាពអនុស្សាវរីយ៍និងទិន្នភាពផ្សេងៗនៅលើពិភពលោក ។
ផ្ទាំងគំនូរមួយផ្ទាំងអាចឆ្លុះបញ្ជាំងពីទេពកោសល្យរបស់មនុស្ស ថាមនុស្សនោះមានទឹកចិត្ត ឬក៏ថ្វីដៃយ៉ាងដូចម្តេច?វិចិត្រករជាច្រើនបានស្វះស្វែងបង្ហាញពីបទពិសោធន៍ ឬ ក៏ថ្វីដៃរបស់ខ្លួនដើម្បីឲ្យពិភពលោកទាំងមូលបានដឹង ។
ជាក់ស្តែងកាលពីថ្ងៃទី ០៩ កន្លងទៅនៅតំបន់ភាគខាងត្បូងនៃរាជធានីរបស់ចិនស្ថិតក្នុងតំបន់ Guangxi Zhuang ដែលជាតំបន់មួយមានស្វ័យឯករាជ ។នៅតំបន់នេះមានវិចិត្រករម្នាក់បានបង្ហាញពីរូបគំនូរក្បាលខ្លា ដែលគំនូរនេះគូសឡើងចេញពីដងខ្លួនផ្នែកខាងក្រោយរបស់ស្ត្រី ៣ នាក់ មើលទៅស្ទើតែមិនដឹងថាដងខ្លួនរបស់ស្ត្រីទាំងនោះឡើយ ។
ភាពប៉ិនប្រសប់យ៉ាងនេះ តើប្រិយមិត្តរបស់គេហទំព័រដំណឹង ចង់ចេះដែរឬទេ ?៕

មតិយោបល់