គំរូប្លង់ស្ពានអាកាសទី៣បានដាក់បង្ហាញឲ្យសាធារណៈជនដឹងតាមរយៈ គេហទំព័ររបស់សាលាក្រុងភ្នំពេញក្នុងអំឡុងពេលថ្មីនេះបន្ទាប់ពី សម្ពោធស្ពានអាកាសទី២(ស្ពានអាកាស៧មករា)។
បើតាមគំរូប្លង់ស្ពានអាកាសមានទម្រងរូបរាងដូចមេអំបៅ និងមានស្ពានបង្វៀងចរាចរដែលឡើងពីស្តុបស្ទឹងមានជ័យចាប់ពីផ្លូវ២៧១ទិស ខាងជើងកោងពីលើផ្លូវមុនីរ៉េតឆ្ពោះទៅត្រង់ធ្លាក់នៅចំណុចផ្លូវ២៧១ ទិសខាងត្បូង។
គំរូប្លង់ស្ពានអាកាសទី៣ក៏បានបង្ហាញពីការធ្វើស្ពានតូចមួយទៀត ជាប់ជាមួយស្ពានអាកាសទី៣ចាប់ពីផ្លូវគល់ស្ពានស្ទឹងមានជ័យប៉ែកខាង កើតឡើងស្របគ្នាជាមួយនឹងស្ពានអាកាសទី៣ធ្លាក់ទៅផ្លូវ២៧១ទិសខាងត្បូងដូចគ្នា។រូបភាពក៏បានបង្ហាញពីផ្លូវខ្វាត់ខ្វែងនៅខាងក្រោមស្ពាន ស្ទឹងមានជ័យដែលមានសណ្ឋានដូចជារូបមេអំបៅនិងមានផ្លូវខ្វាត់ខ្វែង ជាច្រើនទៀតសម្រួលដល់ការធ្វើចរាចរដែលតែងកកស្ទះជាប្រចាំនៅតំបន់ ។ ដំណឹង សូមបង្ហាញជូនរូបភាពប្លង់គំរូនៅខាងលើដែលបានមកពីសាលាក្រុងភ្នំពេញដូចតទៅ៖
ដោយ៖ឈាមត្រជាក់
មតិយោបល់