នៅប្រទេសចិនគ្រូពេទ្យបានជួយសង្រ្គោះកូនភ្លោះដែលកើតមកជាប់គ្នា ដោយធ្វើ ការវៈកាត់មុននឹងចាប់ផ្តើមជីវិតថ្មីរបស់ពួកគេ ហើយការការវៈកាត់នេះទទួលបានជោគជ័យនៅឯមន្ទីរពេទ្យ Human Children’s Hospital ក្នុងតំបន់ Changsha កាលពីថ្ងៃ ពុធ កន្លងមក ។ កូនភ្លោះស្រីពីរនាក់នេះទើបតែមានអាយុកាល ៦ សប្តាហ៍ ដែលទី ១ ឈ្មោះ Zheng Qianyan ទី ២ Zheng Wanyu បញ្ជាក់ផងដែរថាពេលនេះកូនភ្លោះទាំងពីរនេះមានសុខភាពមាំទាំ និងជាសះស្បើយពីមុខរបួសហើយ ។
ចំណែកគ្រូពេទ្យនៅក្នុងមជ្ឈមណ្ឌលរបស់ ខេត្ត យូណាន ក៏បានធ្វើការវះកាត់កូនភ្លោះស្រីពីរជាប់គ្នា ដែលមានអាយុ ៤៣ ថ្ងៃ ដោយការវៈកាត់នេះក៏ទទួលបានជោគជ័យដោយវិជ្ជាជីវៈដូចគ្នាផងដែរ ។
កូនភ្លោះដែលកើតក្រោយខែវិច្ចិកា ពួកគេទាំងពីរកើតមកថ្លើម និងបេះដូងជាប់គ្នា ដែលកើតមកតាំងពីកំណើតមកម្លេះ ។
ទោះបីជាមានភាពលំបាកម្តេចក្តីគ្រូពេទ្យដែលប្រកបដោយវិជ្ជាជីវៈបានជួយសង្រោះក្មេងស្រីទាំងពីរដោយមានភាពឆ្លាតវៃជាទីបំផុត។ ក្មេងស្រីដែលទទួលការជួយសង្រ្គោះទាំងពីរនាក់នេះឥឡូវនេះមានរាងកាយ និងសុខភាពរឹងមាំល្អណាស់ ដោយឆ្លងកាត់រំលេចនៃជោគវាសនាប្រមាណជា ៧ថ្ងៃកន្លងមកនេះ បើតាម Zhu Yimin និយាយថាក្នុងការជួយសង្រ្គោះញែកក្មេងស្រីទាំងពីរនោះគឺមានភាពលំបាកបំផុតក្នុងប្រតិបត្តិការសង្រ្គោះនេះ និងគ្រូពេទ្យជាង ២០ នាក់ទៀតដែលធ្វើការនៅមន្ទីរពេទ្យនេះក៏និយាយដូចគ្នាដែរ ។
ក្មេងស្រីភ្លោះទាំងពីរនាក់នេះ មកពីទីក្រុង Yongzhou ដែលមានចម្ងាយរហូតដល់ ៣២០ គីឡូម៉ែត្រពី Changsha ។
សម្រាប់កូនភ្លោះដែលកើតមកជាប់គ្នាគឺយើងនឹងកម្រឃើញណាស់ វាគឺជាបាតុភួតមួយដែលយើងពិបាកនឹងប៉ាន់ស្មានណាស់ក្នុងអត្រាផ្តល់កំណើតពី ៥០,០០០ ទៅ ១០០,០០០ គឺពូកគេត្រូវតែស្លាប់ក្នុងការផ្តល់កំណើតនៅក្នុងចំនួន ២០០,០០០ ដែលមានជីវិតរស់នៅ ៕
មតិយោបល់