ស្នេហ៍គ្រាដំបូងគឺជាចំណងជើង នៃសាច់រឿងមួយរបស់ ផលិតកម្ម RGB សាច់រឿងស្នេហ៍គ្រាដំបូងនេះឡាយឡំនឹងសំណើចសើចចុកពោះ ស្នេហាបែបមនោសញ្ជេតនា កំប្លែងស្ទើរតែទប់ទឹកភ្នែកមិនបាន ជួបជាមួយនឹងតារាឯកក្នុងសាច់រឿង លោក អ៊ុន សុធា និង តួឯកស្រី កញ្ញា ហ៊ុយ ចាន់រាជនី និងតារាប្រុសស្រីជាច្រើនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពិតជាសើច អស់សំណើច បើចង់ឲ្យជ្រាបច្បាស់ជួបគ្នានៅថ្ងៃទី ២១ ខែ មករា នេះ នៅក្នុងរោងភាពយន្ត ចេនឡា ។
ចូលរួមលើកស្ទួយនូវខ្សែភាពយន្តខ្មែរ វត្តមានរបស់អ្នកគឺជាចំណែកមួយក្នុងការជួយជ្រោមជ្រែងឲ្យវិស័យភាពយន្តនៅកម្ពុជាឆ្ពោះទៅមុខ ដូចវិស័យភាពយន្តបរទេស ។
តោះទៅទិញសំបុត្រទាំងអស់គ្នា! ខ្ញុំបាទមានសំបុត្រហើយ RGB ទើបតែឲ្យ ចុះអ្នកវិញបានទិញសំបុត្រហើយឬនៅ ?កុំទន្ទឹងរងចាំយូរអី ! កន្លែងមានកំណត់ ៕

មតិយោបល់