Post News Media ព័ត៌មានជាតិ នាំខ្លួនជនដៃដ...

នាំខ្លួនជនដៃដល់ ដែលរឹតកសម្លាប់ជនជាតិចិនរួចទម្លាក់ចោលស្ពានអ្នកលឿងដោយសារតែជម្រិតបា្រក់៤ម៉ឺនដុល្លារមិនបាន មកធ្វើត្រាប់!

ភ្នំពេញ: លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង នាំខ្លួនជនសង្ស័យ២នាក់ ទៅធ្វើត្រាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីថ្ងៃមុន។

ការនាំខ្លួនជនសង្ស័យទៅធ្វើត្រាប់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់យីហោតារាថ្នល់កោង តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ កៅ កឺយាន ភេទប្រុស ជនជាតិចិន អាយុ៤០ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅមិនពិតប្រាកដ និងទី២ឈ្មោះ ម៉ុង ចំរើន ភេទប្រុស ជនជាតិខ្មែរអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងក្រូច ឃុំរាប ស្រុកពាមរក៍ ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះឈ្មោះ លឺ ហ្វ៊ឹង ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរបើកភោជនីយដ្ឋាន ស្នាក់នៅខេត្តព្រះសីហនុ។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧កន្លងទៅ មានករណីឃាតកម្មមួយបានកើតឡើង ដែលបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ បានជម្រិតទារប្រាក់ពីជនរងគ្រោះចំនួន ៤ម៉ឺនដុល្លារ តែជនរងគ្រោះបដិសេធ ទើបជនសង្ស័យសម្លាប់ជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានចាប់ជនរងគ្រោះបំណងជម្រិតទារប្រាក់ តែជនរងគ្រោះបសេធមិនព្រមប្រគល់ប្រាក់ឲ្យតាមការទាមទាររបស់ពួកខ្លួន ក៏បានសម្រេចសម្លាប់ដោយប្រើស្កុតរុំដៃជើង ចាប់បោកក្បាលនៅជញ្ជាំងថ្ម និងយកខ្សែក្រវ៉ាត់រឹតក រួចដឹកតាមរថយន្តទៅទម្លាក់ទឹកស្ពានអ្នកលឿងចោលតែម្តង រួចក៏គេចខ្លួនទៅខេត្តព្រះសីហនុ៕