ព័ត៌មានជាតិ

នៅញ៉ូវហ្សេលេន ភាគ​ខាង​ជើង​ចាត់វិធាន ការលើ​បាឡែនដែល​ជួប​នូវបញ្ហា

WELLINGTON អ្នក​ស្ម័គ្រ​ចិត្ត និង​ជំនាញថែរក្សាបាឡែននៅ​តែ​បន្ត​ព្យា​យាមមក​ដល់​ត្រឹមថ្ងៃ អង្គារ ក្នុង​ការ​រក្សាបា​ឡែន​ជាង ៤០ ក្បាល នឹង​អាច​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃ នៅ លើ​ឆ្នេរ​ខ្សាច់​ដែល​មាន​សត្វ​ជាង​ ១០០ ប្រភេទសត្វ នៅ ប៉ែក​ខាង​​​លើ ភាគ​ខា​ង​ត្បូងកោះ​ញ៉ូវហ្សេ​លេន ។

ក្រុម​អ្នក​ជួយសង្រោះបាន​និយាយថា បា​ឡែន​ជាង ៣៤ ក្បាល​ដែល​នៅឆ្ងាយពីពួក​គេ ត្រូវ​បាន​ស្លាប់​​លើ​ខ្សាច់នៅឯ Farewell Spit ហ្វូង​បាឡែន​នេះ​បាន​ស្លាប់​តាំងពី ម៉ោង ១១ រសៀល​ថ្ងៃ ច័ន្ទ ។ ទោះ​បី​​ជា​​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ថែរក្សា នៅតែ​ព្យាយាមបន្ត​រក្សានូវហ្វូង​បា​ឡែន​ទាំងនោះ​រហូត​ដល់ ជំនោរនៃសមុទ្រ ត្រលប់មកវិញ ។

ក្រសួង​អភិរក្ស បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍កាលពីថ្ងៃ អង្ការ ឲ្យ​អ្នក​ដែល​មានភារៈកិច្ចយក​ចិត្តទុកដាក់​លើ​បាឡែន ចំនួន​ ៤០ ក្បាល លើ​ឆ្នេរខ្សាច់ ។

មក​ទល់នឹង ពេលនេះហ្វូង​បាឡែន​ទាំងនោះ ត្រូវ​បាន​អ្នកជំនាញ់ថែរក្សានៅតែបន្ត ជួយសង្រ្គោះ ឲ្យ​ពួក​គេ​មានផាសុខ​ភាព រហូត​ដល់​យប់​ជ្រៅ វា​គឺ​ជាក្តីសង្ឈឹមមួយសម្រាប់ បាឡែន ដែល​ទន្ទឹង​រងចាំចំពោះទឹក​ជោរសមុទ្រ ឬក៏​ទឹក​ជោរ រហូត​ដល់​ម៉ោង ១១ និង ៣០ នាទី យប់នេះ បើ​យោង​តាម​សេចក្តីថ្លែងការណ៍ខាងលើ ។

បុគ្គលិកនៃ​ក្រសួងអភិរក្សម្នាក់ និងអ្នកស្ម័គ្រចិត្ត​ជា​ច្រើន បាន​យក​ចិត្ត​ទុកដាក់លើ​ក្រុម​នៃ​បាឡែន​ទាំង​នោះ​ឲ្យ​មាន​សំណើម ដើម្បីឲ្យ​បាឡែន​ទាំង​រស់​រាន​មាន​ជីវិតសារ​ជាថ្មី ។

បាឡែន​ ចំនួន ៤ ក្បាលប្រភេទចំពុះ​ប្រផេះ ដែល​ក្នុង​នោះ ២ ក្បាល ​ជាបាឡែន​ញី និង ២ ក្បាល​ទៀត​ជា​បា​ឡែន ដែល​នៅ​តូចៗ បាន​ស្លាប់នៅ​លើ​ឆ្នេរខ្សាច់ Papamoa Beach នៅ​ភាគ​ខាង​កើត​ ឆៀងខាង​ជើង​លើ​កោះ កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅ នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​របស់ Chinadaily ៕

មតិយោបល់