ព័ត៌មានជាតិ

អជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំង ចុះប្រមូលសំរាម ក្នុងមូលដ្ឋាន

ភ្នំពេញ: នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ គណ:បញ្ជាឯកភាពខណ្ឌ ពោធិ៍សែនជ័យ រួមទាំងអជ្ញាធរ សង្កាត់ចោមចៅទី៣ ចុះកាយ ប្រមូលសំរាម ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានក្រុមប្រឹក្សាសាលាសង្កាត់ មេភូមិ ប្រជាការពារនៅ ដើម្បីសម្រួលមុខផ្លូវទឹកហូរ និង សោភ័ណភាពតាមដងផ្លូវ និងសម្អាតបរិស្ថាន ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា។

ឆ្លៀតឱលាសនេះផងដែរ អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ចេះវេចខ្ចប់សំរាម ចង ច្រកថង់ឲ្យបានត្រឹមត្រូវ ជៀសវាង បោះចូលក្នុងប្រឡាយ ដាក់មាត់ប្រឡាយ ធ្វើឲ្យប៉ើងធ្លាក់ចូល គួរចូលរួមថែរក្សា ដើម្បីបរិស្ថានស្អាត ទាំងអស់គ្នា៕

មតិយោបល់