នៅរសៀលម្សិលមិញនេះ មានការប្រកួតលក្ខណៈមិត្តភាពមួយរវាងកម្ពុជា U21 ជាមួយនឹងUlsan ដែលការប្រកួតនេះមានលក្ខណៈស្វិតស្វាញគួរឲ្យកត់សម្គាល់ ។ ទោះបីជាការបើកឆាកដំបូង ក្រុម Ulsan របស់កូរ៉េ នាំមុខក្តី នៅនាទី ទី ១៦ ក៏កម្ពុជា U21 មិនបណ្តែតបណ្តោយឲ្យ ក្រុម Ulsan ស៊ុតបំប៉ោងសំណាញ់បន្តដែរ ។
ការប្រកួត៤៥ នាទី នៅតង់ទី ១ ត្រូវបានបញ្ចប់ លទ្ឋផលបណ្តោះអាសន្ន កូរ៉េនាំមុខ ១ ។ ឈានមកដល់តង់ទី ២ កម្ពុជាបានប្រើថ្វីជើងវាយបកលើកូរ៉េវិញដើម្បីឲ្យតាមទាន់ តែឱកាសបំប៉ោងសំណាញ់របស់កម្ពុជាធ្វើទៅមិនបានសម្រចឡើយ នៅនាទី បើកឆាក ។រហូតមកដល់ នាទី ទី ៨២ កីឡាករ ចាន់ វឌ្ឍនាកា ពាក់ស្លាក់លេខ ១១ បានបំប៉ោងសំណាញ់របស់ក្រុមអ៊ុលសាន តាមទាន់ស្មើ ១ ។
កម្ពុជាបានប្រើគ្រប់ថ្វីជើងដើម្បីនាំមុខបន្តទៀត តែឱកាលហុចឲ្យដូចជាប្រថុចញ៉ុចបានត្រឹមតែស្មើ រហូតដល់នាទី ៩០+៣ ក្រុម អ៊ុលសាន បានទាត់បន្តបញ្ចូលទី ថែមមួយគ្រាប់ទៀត ដោយកីឡាករ SHIN BOEM SEON ចប់ការប្រកួត កូរ៉េ ឈ្នះកម្ពុជា U21 ក្នុងលទ្ឋផល ២ ទល់នឹង ១ ។
សូមបញ្ជាក់ផងដែរថា ក្រុមទាំង ពីរធ្លាប់ជួបគ្នារួចមកហើយកាលពីថ្ងៃ សុក្រ ទី ២៧ រួចម្តងមកហើយដែលលទ្ឋផល ស្មើ ៣ ៕






អត្ថបទ៖ បុរសដំណឹង
មតិយោបល់