ព័ត៌មានជាតិ

ម៉ាឡេស៊ី ​បញ្ជាក់​ជា​ផ្លូវ​ការ​ថា ​យន្តហោះ ​MH370​ ជួប​ឧប្បទ្ទវ​ហេតុ ​ស្លាប់​មនុស្ស​ទាំង​អស់

បន្ទាប់ពីស្វែងរកយន្តហោះម៉ាឡេស៊ី MH370 អស់រយៈពេលជិត ១ឆ្នាំមក នៅពេលនេះ នាយកដ្ឋានអាកាសចរស៊ីវិល​ម៉ាឡេស៊ី​ បានសេចក្ដីប្រកាសជាផ្លូវការថា យន្តហោះ MH370 បានជួបឧប្បទ្ទវហេតុ ហើយ​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ទាំង​អស់​បាន​ស្លាប់។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅថ្ងៃទី ២៩ខែមករា ឆ្នាំ ២០១៥។

នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី ២៩ខែមករា ឆ្នាំ ២០១៥ នាយកដ្ឋានអាកាសចរស៊ីវិលម៉ាឡេស៊ី បានបញ្ជាក់ថា យន្ត​ហោះ​ម៉ាឡេស៊ី MH370 បានជួបឧប្បទ្ទវហេតុ ហើយអ្នកមនុស្សទាំងអស់គឺបានស្លាប់ ប៉ុន្តែ​ចំណែកប្រតិបត្តិការស្វែងរក​នៅក្រោម​បាត​សមុទ្រ​នៅ​តែ​បន្ត។ គួរបញ្ជាក់ផងដែរថា យន្តហោះម៉ាឡេស៊ី MH370

បានបាត់ខ្លួន​កាល​ពីថ្ងៃទី០៨​ ខែមីនា ឆ្នាំ ២០១៤ ក្នុងជើងហោះហើរពី​ទីក្រុងកូឡាឡាំពួរ ទៅកាន់​ក្រុងប៉េកាំងប្រទេសចិន ដោយមាន
មនុស្សសរុបទាំងអស់ ២៣៩នាក់៕

A woman writes a message on a board in Kuala Lumpur

មតិយោបល់