ព្រឹត្តិការណ៍មួយនៅថ្ងៃទី ២៤ ខែ កុម្ភៈ កាលពីល្ងាចម្សិលមិញនេះ ក្រុមហ៊ុនស្រាបៀថៃហ្គរ បានបើកកម្មវិធីមួយដែលកក្រើករញ្ជួយនៅទីក្រុងភ្នំពេញ ។
កម្មវិធីនេះ មានការចូលរួមពីតារាល្បី ជាច្រើននៅ ក្នុងប្រទេសកម្ពុជា និងតារាដែលមកពីប្រទេសក្រៅផងដែរ។ ក្មវិធី Tiger Traslate ឆ្នាំនេះដែលប្ររព្ឋឡើងនៅអយស្ម័យយានកាន់តែមានធំ កាន់តែអស្ចារ្យពីមួយឆ្នាំ ទៅ មួយឆ្នាំ ។ដោយមានការចូលរួមប្រគុំតន្រ្តី មាន ២គ្រុមគឺក្រុមរបស់ “Asronomy Class” មកពីអូស្រ្តាលី និងវង់តន្ត្រី “Will And The Pepople ” មកពីចក្រភពអង់គ្លេស និងក្រុម DJ ល្បី ទាំងក្នុងប្រទេស និងក្រៅប្រទេស ។
អ្នកស្រី រឿន សុវណ្ណារី ប្រធាបប្រតិបត្តិម៉ាក់ផលិតផល TigerBeer បានឲ្យដឹងថា “ថៃហ្គរតែងតែនាំមកនូវកម្មវិធីល្បីៗ សប្បាយៗ និងបន្ទាន់សម័យដែលធ្វើឡើងជារៀងរាល់ឆ្នាំ” ។
ក្នុងកម្មវិធីនេះ មានការថតរូបជាមួយនឹងតារាល្បីៗ ការគូរគំនូរភ្លាមៗលើអាវយឺត ដែលប្រកបដោយភាពស្នទ្ឋស្នាលសប្បាយរីករាយ៕
ដោយៈ បុរសដំណឹង
មតិយោបល់