ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ឋ និសា បណ្តើរ​ ហម ឈរា​ ជំនួស​សុខ ជំនោរ

អតីត​តារា​ចម្រៀង​របស់​រស្មីហង្ស គឺនាង សុគន្ឋ និសា ដែលកំពុងហ៉ុំព័ទ្ឋ​ទៅ​រឿងក្តីក្តាំ​ដែលមាន​បន្ទិលសង្ស័យចំពោះ​មហាជន​នៅ​ឡើយ ​។ តែ​នា​ពេលថ្មីនេះ សុគន្ឋ និសា​ព្យាយាម​បក​ស្រាយ​​ចំ​ពោះ​រឿងនាង​ដែល​បែក​ជាមួយនឹង​ លោក សុខ ជំនោរ ដែល​ជាកវី​វ័យក្មេង​របស់​រស្មីហង្សមាស និង​អធីប្បាយ​ជូន​អ្នកសារព័ត៌មាន​ថា​រូបនា​ងមិនខុសទេ ។

តារាចម្រៀង សាច់សខ្ចី​ សំដីផ្អែមនិយាយមួយៗ​សុភាពរាបសារទន់​ភ្លន់​មើល​ទៅ​សម​ជាស្ត្រីខ្មែរ ពិតៗ​មិនថា​ការនិយាយស្តីប៉ុណ្ណោះទេ ការស្លៀកពាក់​អាចមើល​ទៅ​ក៏ដឹងថា​នាង​សុភាពរាបសារ​នោះដែរ ។​នា​ពេល​ថ្មីៗកន្លងមកនេះ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គមដ៏ធំមួយ ដែល​គេហៅថា Facebook ​នាងសុគន្ឋ និសា ព្យាយាម​បកស្រាយនៅ លើ Profile របស់នាងចំពោះអ្នកសារព័ត៌មាន​ឲ្យដឹង​ថានាងមិន​មែន​ជា​អ្នកខុសនោះទេ ដែល​មានរហូត​ទៅដល់​ ៤ ទំព័រ ។ ដោយឡែក​ចំពោះ​ទំព័រ​ទាំង​ ៤​ នោះ​យើង​បាន​ចុះផ្សាយម្តងហើយ ជូនសាធារណៈជនឲ្យដឹងគ្រប់​ៗគ្នា ។ តែ​អ្វី​ដែល​ សុគន្ឋ និសា​ នាង​បាន​បង្ហាញ​នោះ​បែរ​ជា​ប្រាគចាក់​ចំពោះ​សម្តី​របស់នាង ដែល​បានសរសេរ​រាប់​រយពាក្យ​​នៅ លើ​ Profile របស់នាង ។ នៅថ្ងៃទី ១៦ កន្លងមកនេះ នៅ​ក្នុងកម្មវិធី”អាណាចក្រតារា” គេសង្កេតឃើញ​វត្តមានរបស់​ សុគន្ឋ និសា ​ថតកៀកកើយ អង្គុយកៀក​កើយ ជាមួយ​នឹង​តារាភាពយន្ត​លោក​ ហម ឈរា ជំនួសតំណែង​ចាស់​​កវីវ័យក្មេង សុខ ជំនោរ ដែល​ធ្វើឲ្យ​មជ្ឍដ្ឋានអ្នកគាំទ្រ​សិល្បៈមានការសង្ស័យ​នឹង​និយាយតៗគ្នាថា “តើហម​ ឈរា និង​ និសា​មានទំនាក់ទំនង​ស្នេហានឹងគ្នា​មែនទេ?”​ ។

ទោះបីជា​សុគន្ឋ និសា នាង​ខំបកស្រាយ​ជូនអ្នកសារព័ត៌មានម្តងហើយ ម្តងទៀតក្តី ថា​នាង​មិនមានអ្នកថ្មី ហើយបែកពី សុខ ជំនោរមិនមែន​ជារឿង​មានអ្នកថ្មីនៅក្រោយខ្នង​នោះទេយ៉ាង​នេះ​ក្តី តែ នៅ​តែចោទជាមន្ទិលសង្ស័យឋិតក្នុងអារម្មណ៍​អ្នកដែលតាមដាន​នូវព័ត៌មានរបស់នាង និង​ការវិវឌ្ឍន៍​ខ្លួន​ទៅ​ជ្រកកោន​នៅ​ក្នុងផលិតកម្ម ថោន ថា​នាង​មានខ្នង​ធំនៅ​ថោន ជា​អ្នកជួយជ្រំ​ជ្រែ​ងនាង ។តែ​អ្វី​ទាំង​នេះ​ មជ្ឈដ្ឋាន​អ្នកគាំទ្រ​នៅតែ​មិន​ជឿថា សុខៗ​នាង​បែកពីសុខជំនោរ នោះទេ បើ​គ្រាកន្លងរយៈ​កាល ៧ ទៅ ៨ ឆ្នាំ នេះ​គេ​ឃើញ​គូស្នេហ៍មួយគូនេះ ស្រលាញ់​គ្នា​​ដូចស្រមោច និង ស្ករ មិនដែល​មានព័ត៌មាន​អាស្រូវ និង​គ្រោង​រៀបកានៅ​ឆ្នាំ ២០១៣ តែ អ្វី​ដែលទស្សនិកធ្លាប់គាំទ្រនាង និង​ចង់ដឹងនោះ​បែរ​ជាខកបំណង​ទៅវិញ ។ម្លោះហើយ​ទស្សនិក​ដែល​គាំទ្រ​នាង មិនជឿថា សុខៗ​នាង​បែកគ្នានោះទេ ទោះបីជាខំអះអាងថា “ការរស់នៅ​របស់នាងជាមួយនឹងសុខជំនោរ​ ប្រៀបបាននឹង​​ទឹក និងប្រេងក្តី” តែ​មហាជន​មិនជឿ​ឡើយ ។ មាន​មហាជន​ខ្លះគិតថា ទំនង​នាង​មានទំនាក់​ទំនង​ស្នេហា​ជាមួយនឹង​ អ្នក គ្រប់គ្រង​​នៅ​ក្នុងផលិតថោន តែ​មកដល់ថ្ងៃទី ១៦ ខែ កុម្ភៈ ​គេ​ឃើញ លោក ហម ឈរា​ បណ្តើរ សុគន្ឋ និសា​ទៅវិញ ។

ជុំវិញបញ្ហាទាំង​នេះ ខាងគេហទំព័រ ដំណឹង បានធ្វើការ​ទំនាក់​ទំនង​ទៅ នាង​តែ​មានការ​ពិបាក​ក្នុង​ការទំនាក់​ទំនង​នាង ដោយទូរស័ព្ទ​ចូល​ទៅ នាង​មិន​បាន​លើក​ឡើយ ៕

អត្ថបទនិង​រូបភាពដោយ ៖​បុរសដំណឹង​

មតិយោបល់