នៅឯខេត្ត ជាំងស៊ូ ប៉ូលីសស្រីជាច្រើនរូប បានរៀបចំដើម្បីអបអរថ្ងៃ ទិវាសិទ្ឋនារី ៨ មីនា ខាងមុខនេះ ការរៀបចំ ត្រៀមនេះធ្វើឡើងតាំងពីថ្ងៃ ទី ៥ ខែ មីនា កន្លងទៅ ។
ដើម្បីអបអរទិវាសិទ្ធនារីនេះ ពលកម្លាំងដែលចូលរួមប្រកួតប្រជែងមាន ចំនួន ១០ ផ្នែកផ្សេងៗគ្នា ដូចជា ឈរជាជួរហើរធ្វើលំហាត់ប្រាណ រៀបចំសយនដ្ឋាន ប្រលងទ្រីស្តី និង ពនិត្យសុខភាពជាដើម ។
លើសពីអ្វីទាំងអស់នេះ ពលទាហានដែលជាស្រ្តី ធ្វើការប្រកួតប្រជែងនូវ វិជ្ជាគុណ ដែលបានហាត់រៀន និងបង្ហាញក្បាច់ផ្សេងៗ ទៀតទៅតាមជំនាញ ដែលចេះចង់ចាំ ។
គួរបញ្ជាក់ផងដែរថា ៨ មីនា គឺជាទិវាសិទ្ធនារី ពិភពលោកធ្វើឡើងដើម្បីរំលឹកដល់វីវៈភាព ចលនារបស់ស្ត្រី ដែលជាចំណែកមួយក្នុងចូលរួមស្ថាបនា សង្គមជាតិ ។ ស្រ្តីគឺជាកោសិកានៃសង្គម ស្ត្រីគឺជាខួរឆ្អឹងខ្នងនៃសង្គម សមនឹងពាក្យមួយឃ្លា និយាយថា “ស្រ្តីជាមាតាពិភពលោក” ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
ប្រភពៈChinadaily
មតិយោបល់