ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌ បណ្តាលឲ្យបុរសម្នាក់ យកកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះចំនួន២កាំបិត នៅខេត្តកណ្តាល

កណ្ដាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយសារការប្រច័ណ្ឌ បុរសម្នាក់រងរបួសយ៉ាងដំណំ ដោយសារជនដៃដល់ យកកាំបិតប៉័ងតោកាប់ក្បាលចំនួន២កាំបិត ព្រោះខណ:ដែលបុរសរងគ្រោះព្រោះផឹកស៊ីជាមួយប្រពន្ធជនដៃដល់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនដៃដល់ឈ្មោះ បែន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឺ សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែកវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ដងដែកចំនួនមួយ។ប្រភពដដែលបន្តថានៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផ្ទះម្ដាយខ្លួន ដើម្បីទៅមើលម្ដាយឈឺ។
លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានឃើញជនរងគ្រោះ អង្គុយផឹកស្រាបៀជាមួយប្រពន្ធខ្លួននិងបងប្អូននៅលើគ្រែក្រោយផ្ទះ ម្ដាយជនដៃដល់ដោយជនសង្ស័យ បានប្រច័ណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះ ក៏ដើរទៅដេញជនរងគ្រោះចេញ មិនឲ្យផឹកស្រាបៀកន្លែងនោះទេ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យយកកាំបិតប៉័ងតោទុកលើគ្រែនោះ កាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលយ៉ាងដំណំ ។

ក្រោយពី មាន ហេតុការណ៍ កើតឡើង កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនដៃដល់ រួចយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕

មតិយោបល់